ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលឈឺចង់ជួបពេទ្យ តែខ្លាចឆ្លងកូវីដ ១៩ គួរធ្វើដូចម្តេច ?

2 ឆ្នាំ មុន

មនុស្សជាច្រើនបារម្ភអំពីការឆ្លងមេរោគកូវីដ ១៩ នៅពេលធ្វើដំណើរចេញក្រៅផ្ទះ ទៅពិនិត្យ ឬតាមដានជំងឺ ។ ឥឡូវយើងមានដំណោះស្រាយដោយប្រើបច្ចេកវិទ្យាជាជំនួយ ដើម្បីធ្វើការណាត់ជួប ឬក៏ពិគ្រោះជំងឺដោយមិនបាច់ចេញពីផ្ទះ ។…

មនុស្សជាច្រើនបារម្ភអំពីការឆ្លងមេរោគកូវីដ ១៩ នៅពេលធ្វើដំណើរចេញក្រៅផ្ទះ ទៅពិនិត្យ ឬតាមដានជំងឺ ។ ឥឡូវយើងមានដំណោះស្រាយដោយប្រើបច្ចេកវិទ្យាជាជំនួយ ដើម្បីធ្វើការណាត់ជួប ឬក៏ពិគ្រោះជំងឺដោយមិនបាច់ចេញពីផ្ទះ ។

«ទៅពេទ្យ» (TOVPET) ជាកម្មវិធីដែលអនុញ្ញាតិអោយអ្នកជំងឺ ធ្វើការណាត់ជួបពិគ្រោះ និងធ្វើការវាយតម្លៃរោគវិនិច្ឆ័យ ផ្តល់ព័ត៌មានផ្នែកវេជ្ជសាស្រ្តជាមួយវេជ្ជបណ្ឌិតជំនាញដែរមានបទពិសោធន៍ច្រើនឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (Telemedicine) ។

នៅពេលដែលទាញយកកម្មវិធី «ទៅពេទ្យ» (TOVPET) តាមរយៈ PlayStore ឬក៏ AppStore ហើយនោះ អ្នកអាចជ្រើសរើសរោគសញ្ញា បន្ទាប់មកធ្វើការជ្រើសរើសគ្រូពេទ្យជំនាញ និងណាត់ពេលវេលាដែលអ្នកចង់ជួប ។  លើសពីនេះទៅទៀត «ទៅពេទ្យ» (TOVPET) ក៏ធ្វើការរៀបចំដឹកជញ្ជូនឱសថដល់ផ្ទះអ្នកជំងឺដោយឥតគិតថ្លៃផងដែរ ។

លោក ជា វីរៈ នាយក​ប្រតិបត្តិ ក៏ដូចជាស្ថាបនិកនៃក្រុមហ៊ុន «ទៅពេទ្យ» (TOVPET) បានមានប្រសាសន៍ថា កម្មវិធីទៅពេទ្យបានបង្កើតឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាទទួលបានការថែទាំសុខភាពដែលមានគុណភាព ជាមួយគ្រូពេទ្យជំនាញ ទោះជានៅទីកន្លែង ឬពេលវេលាណាក៏ដោយ បន្ថែមពីនេះដែរ លោកចង់ដោះស្រាយបញ្ហាដែលអ្នកជំងឺជួបប្រទះជាប្រចាំ ដូចជាការជ្រើសរើសគ្រូពេទ្យត្រូវនឹងអាការៈជំងឺ កាត់បន្ថយពេលវេលារង់ចាំនៅមន្ទីរពេទ្យ ចំណេញថវិកាក្នុងការធ្វើដំណើរទៅ-មកដើម្បីតាមដាន ឬពិនិត្យជំងឺក្នុងដំណាក់កាលមូលដ្ឋាន ជាពិសេសពេលវេលានេះដែលមានរោគ​រាតត្បាត​សកល បច្ចេកវិទ្យាជាវិធីសាស្រ្តមួយដែលជួយកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ ផងដែរ ។

កម្មវិធី «ទៅពេទ្យ» (TOVPET) មានកិច្ចសហការជាមួយមន្ទីរពេទ្យ គ្លីនិក និងគ្រូពេទ្យជំនាញទាំងកម្ពុជា និងបរទេសជាច្រើនដើម្បីជាជម្រើសរបស់ប្រជាជនកម្ពុជាដែលមានបញ្ហាសុខភាព ។ ក្នុងចំណោមដៃគូរសហការរួមមានមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ដែលមានគ្រូពេទ្យជំនាញទាំងកម្ពុជា និងបរទេសល្បីៗ ។

មណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ​ ​គឺជាមណ្ឌលវេជ្ជសាស្រ្តដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសសិង្ហបុរី មកពី​​ FeM Surgery Group នៃមន្ទីរពេទ្យ Mount Elizabeth ។ មណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខលសេនធ័រ ត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងដើម្បីផ្ដល់នូវស្តង់ដាសេវាកម្មពិនិត្យ  និងព្យាបាលជំងឺ​របស់ប្រទេសសិង្ហបុរី ជូនដល់ប្រជាជនកម្ពុជាយើង ។

មណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ​  ផ្តល់សេវាកម្មដល់អតិថិជនដូចជា ៖  ការពិនិត្យសុខភាព ឯកទេសជំងឺទូទៅ ឯកទេសរោគស្រ្តី ​មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត ការវះកាត់ទូទៅ ជាមួយវេជ្ជបណ្ឌិតឯកទេសសិង្ហបុរី លើសពីនេះការពិគ្រោះ ជំងឺតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈកម្មវិធី «ទៅពេទ្យ» (TOVPET) ដែលជាបច្ចេកវិទ្យា ថ្មីនាំឲ្យក្រុមគ្រូពេទ្យជំនាញរបស់យើងទៅកាន់តែខិតជិតអ្នកជំងឺផងដែរ  ។

ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានទីតាំង​ក្នុងអគារពាណិជ្ជកម្ម The Bridge​ Mall ជាន់ទី 3A (ជាប់ស្ថានទូត អូស្រ្តាលី និងជិតផ្សារទំនើបអុីអ៉ន ១) ​។ ក្រៅពីមានជំនាញខាងផ្តល់សេវាកម្មផ្នែកវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពក្នុងចំណោមក្រុមហ៊ុននិយោជក និងសាធារណៈជនពិតជាមានសារៈសំខាន់ ។​ ការការពារ និង​ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ ​គឺជាជំហានដំបូង និងជាមូលដ្ឋានគ្រឹះដើម្បីទទួលបានសុខភាពល្អប្រសើរ ។​

លោកអ្នកអាចទាញយកកម្មវិធី «ទៅពេទ្យ» ដើម្បីជួបជាមួយក្រុមគ្រូពេទ្យជំនាញនៅមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ តាមរយៈតំណខាងក្រោមបានយ៉ាងងាយស្រួល ។

មាន TOVPET គឺប្រៀបដូចជាមានគ្រូពេទ្យជំនាញជាច្រើនរូបនៅជិតអ្នកជានិច្ច ៕

ដោនឡូដកម្មវិធី «ទៅពេទ្យ» (TOVPET)

Android: https://bit.ly/3tJGJpa

Apple: https://apple.co/3vcDKG1

Register: https://tovpet.com/register

សម្រាប់ព័ត៌មានលម្អិត (TOVPET)

admin@pilltech.com.kh

តេឡេក្រាម: 099 914 657        

លេខទំនាក់ទំនង: +855 99 914 657

ផ្នែកទំនាក់ទំនងសាធារណៈទៅវិញទៅមក (Singapore Medical Center)

info@sgmc.com.kh

www.smgc.com.kh          

023 993 888| 089 999 622