ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ណែនាំ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​ហាម​មិន​ឲ្យ​ចូល​ក្នុង​ក្រុង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កងកម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ និង​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ធុន​ធំ ហាម​មិន​ឲ្យ​ចូល​ក្នុង​ក្រុង​នោះ​ទេ ក្រោយ​ពី​រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ផ្ទាំង​ដែក​សំណាញ់​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ​នៅ​ចំណុច​វិមាន​ឯករាជ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ ម្យ៉ាងវិញទៀត ការ​បើកបរ​រថយន្ត​ធំ​ៗ​ចូល​ក្នុង​ក្រុង…

ខេត្ត​ប៉ៃលិន ៖ កងកម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ និង​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ធុន​ធំ ហាម​មិន​ឲ្យ​ចូល​ក្នុង​ក្រុង​នោះ​ទេ ក្រោយ​ពី​រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ផ្ទាំង​ដែក​សំណាញ់​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ​នៅ​ចំណុច​វិមាន​ឯករាជ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ ម្យ៉ាងវិញទៀត ការ​បើកបរ​រថយន្ត​ធំ​ៗ​ចូល​ក្នុង​ក្រុង គឺ​បំពាន​នឹង​បំរាម​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ផង​ដែរ ។

ហេតុការណ៍​ចុះ​ឃាត់​រថយន្ត​ធន់​ធំ​បើកបរ​ចូល​ក្នុង​ក្រុង​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ចំណុច​ផ្លូវបំបែក​ចំការ​កាហ្វេ ស្ថិត​នៅ​ភូមិ​ចម្ការ​កាហ្វេ សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី គិត ធី​រ៉ា ស្នង​រង​ទទួល​បន្ទុក​ផែន​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ ក្រោយ​មានការ​ណែនាំ​ពី​លោក​ជំទាវ បាន ស្រ​មុំ អភិបាលខេត្ត និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ស្តី​ពី​ការ​ហាមប្រាម​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​បើកបរ​ចូល​ក្នុង​ក្រុង​ជា​ដាច់ខាត ជា​ពិសេស​គឺ​នៅ​ពេល​ថ្ងៃ​តែ​ម្តង ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ចាប់ពី​ផ្ទុក​ទម្ងន់​៣​តោន​កន្លះ​ឡើង​ទៅ គឺ​មិន​អនុញ្ញាត​ឲ្យ​បើកបរ​ចូល​ក្រុង​ជា​ដាច់​ខាត ។ ហើយ​ក្នុង​ការ​ចុះ​ឃាត់ និង​ណែនាំ​នេះ ខាង​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​ជា​ច្រើន​គ្រឿង ដោយនៅ​ថ្ងៃ​ដំបូង​នេះ គ្រាន់​តែ​ណែនាំ​ឱ្យ​ម្ចាស់​រថយន្ត​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បើកបរ​ចូល​ក្នុង​ក្រុង គឺ​មិន​ធ្វើការ​ផាកពិន័យ​ទៅ​លើ​ពួក​គាត់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ