ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះសីហនុ ពង្រឹង​នូវ​ការហាមឃាត់​ចរាចរណ៍​ចេញចូល​ឆ្លងកាត់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ នៅ​តំបន់​លឿងទុំ ក្នុង​ក្រុងព្រះសីហនុ គឺ​សមត្ថកិច្ច​ចម្រុះ បាន​ពង្រឹង​នូវ​ការហាមឃាត់​ចរាចរណ៍​ចេញ​-​ចូល​ឆ្លងកាត់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​១៩​។ ​ក្រៅពីនេះ កម្លាំង​នគរបាល​កង​អន្តរាគមន៍ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ…

ខេត្ត​ព្រះសីហនុ​៖ នៅ​តំបន់​លឿងទុំ ក្នុង​ក្រុងព្រះសីហនុ គឺ​សមត្ថកិច្ច​ចម្រុះ បាន​ពង្រឹង​នូវ​ការហាមឃាត់​ចរាចរណ៍​ចេញ​-​ចូល​ឆ្លងកាត់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​១៩​។

​ក្រៅពីនេះ កម្លាំង​នគរបាល​កង​អន្តរាគមន៍ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ក៏បាន​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់ៗ ក្នុង​ក្រុង ដូចជា តំបន់ឆ្នេរ​សមុទ្រ ជាដើម ដើម្បី​បំបែក​ការប្រមូលផ្តុំ​ជួបជុំ​គ្នាច្រើន ឬ​ការជួបជុំ​ហូប​គ្រឿង​ស្រវឹង ជាដើម​។​

​សូមបញ្ជាក់ថា ក្រោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បែងចែក​តំបន់​លឿងទុំ តំបន់​លឿង និង​ទីតាំង​តូចៗ ជា​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ រយៈពេល ១៤​ថ្ងៃ​ទៀត ចាប់ពី​ថ្ងៃ​១៤​ឧសភា ដល់​ថ្ងៃទី​២៧​ឧសភា ឆ្នាំ​២០២១ តាម​ការសង្កេត​ជាក់ស្តែង នៅក្នុង​តំបន់​លឿង ឃើញ​មាន​ចរាចរណ៍​ច្រើនជាង​រាល់ថ្ងៃ ដោយសារតែ​អាជ្ញាធរ បាន​ដកចេញ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ តាម​ដងផ្លូវ​។

​ចំពោះ​ក្នុង​តំបន់​លឿងទុំ​វិញ មិនសូវមាន​ចរាចរណ៍​ច្រើន​ទេ ដោយសារតែ​ពលរដ្ឋ​ភាគច្រើន បាន​ចូលរួម​អនុវត្តន៍​តាម​វិធាន​ការបិទ​ខ្ទប់​របស់​រដ្ឋបាលខេត្ត ហើយ​ប្រសិនបើ​មាន​ការធ្វើ​ចរាចរណ៍ បម្រុង​ឆ្លង​ចេញ ឬ​ចូលក្នុង​តំបន់​លឿងទុំ ត្រូវបាន​សមត្ថកិច្ច ហាមឃាត់​ដាច់ខាត លើកលែងតែ​អ្នកមាន​ភារកិច្ច​ចាំបាច់ ដែល​អនុញ្ញាត ដោយ​អាជ្ញាធរ​។

​ចំពោះ​ទីផ្សារ​ប្រមូលផ្តុំ ដូចជា​ផ្សារលើ ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូរ​១ និង​ផ្សារ​ពាណិជ្ជកម្ម ជាដើម នៅ​បន្ត​បិទ ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ លក់ដូរ​តាម​ផ្ទះ​ជំនួស​ជា​បណ្តោះអាសន្ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ