ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ប្រុស​ស្រី ១០​នាក់ បម្រុង​លួច​ឆ្លងដែន ទៅ​ថៃ ត្រូវបាន​ឃាត់ បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្រុក​អូរជ្រៅ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ​ប្រុស​ស្រី ១០​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ថៃ ត្រូវបាន​ឃាត់​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅវេលា​ម៉ោង ២ និង ៤០​នាទី រំលង​អា​ធ្រា​ត្រ…

​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ​ប្រុស​ស្រី ១០​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ថៃ ត្រូវបាន​ឃាត់​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅវេលា​ម៉ោង ២ និង ៤០​នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិសាស្ត្រ ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​

​លោក​វរៈសេនីយ៍ឯក សូរ ចាន់​រី មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ប្រាប់ថា ជាការ​ណែនាំ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​វិធានការ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ បានចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​គោក បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន ១០​នាក់ ស្រី ០៦​នាក់ ក្មេង ម្នាក់​។​

​លោក​បាន​បញ្ជាក់ថា ក្រោយពេល​ឃាត់ខ្លួន ពលករ​ខ្មែរ​ចំនួន ១០​នាក់ ត្រូវបាន​នាំយកទៅ​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ គឺ​បម្រុង​លួច​ឆ្លង​តាមរយៈ​មេខ្យល់ ដែល​យក​តំលៃ ម្នាក់ ៥.០០០​បាត ជូន​ដល់​កន្លែងធ្វើការ និង​រក​ការងារ​ធ្វើ​។ ពលករ​ទាំង ១០​នាក់​នេះ ជា​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ចំនួន ៧​នាក់ ខេត្តកំពង់ធំ​ចំនួន ២​នាក់ និង​ខេត្តបន្ទាយមានជ័យ ម្នាក់​។​

ក្រោយពេល​សាកសួរ ហើយ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​រួច ពលករ​ទាំង ១០​នាក់ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ