ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋថៃ បានយកត្រាក់ទ័រ ១គ្រឿង ភ្ជួរដី បង្កបង្កើនផល ចូលដីតំបន់ស បង្គោលសីមា​លេខ៤៣ ត្រូវអាជ្ញាធរសមត្ថកិច្ច ណែនាំអោយ​បញ្ឈប់សកម្មភាព

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋថៃ បានយកត្រាក់ទ័រ ១គ្រឿង មកភ្ជួរដី បង្កបង្កើនផល ចូលដីតំបន់សបង្គោលសីមាលេខ៤៣ ក៏ត្រូវបានកម្លាំងអាជ្ញាធរសមត្ថកិច្ចយើង ណែនាំអោយបញ្ឈប់សកម្មភាព កាលពីវេលាម៉ោង…

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋថៃ បានយកត្រាក់ទ័រ ១គ្រឿង មកភ្ជួរដី បង្កបង្កើនផល ចូលដីតំបន់សបង្គោលសីមាលេខ៤៣ ក៏ត្រូវបានកម្លាំងអាជ្ញាធរសមត្ថកិច្ចយើង ណែនាំអោយបញ្ឈប់សកម្មភាព កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្គ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា នៅចំណុចបង្គោលសីមា​លេខ៤៣ នៅចំណុចព្រំខាងលិចយាមការ (IND25 4966-1526344) ក្នុងវង្វង់ដីស្រែ ២២៦ហិកតា មាន ២ហិកតា ក្នុងតំបន់ស រឺតំបន់មិនទាន់ច្បាស់លាស់ ដែលប្រជាពលរដ្ឋថៃ យកត្រាក់ទ័រ ១គ្រឿង បានចូលភ្ជួរ ហើយកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន ចេញល្បាត ឃើញ ក៏បាន​ហាមឃាត់ និងអោយបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះតំបន់ព្រំដែននោះ មិនទាន់ច្បាស់លាស់។

លោកបានបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋថៃ ចូលភ្ជួរស្រែ ចូលតំបន់ស ដែលត្រូវបានហាមឃាត់ និងបញ្ឈប់សកម្មភាពភ្ជួរហើយ កម្លាំងនគរបាលវរៈការពារព្រំដែនគោក លេខ៩១១ កំពុងបន្តឃ្លាំមើល និងយកចិត្តទុកដាក់ការពារបូរណភាពទឹកដី មិន​អោយមានការឈ្លានពាន។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋថៃ តែងតែឆ្លៀតឱកាស លួចចូលភ្ជួរលើតំបន់មិនទាន់ច្បាស់លាស់ រឺជាតំបន់ស ហើយជាការកោតសសើរចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដែលមានហាមឃាត់ទាន់ពេល នៅពេលប្រជាពលរដ្ឋថៃ លួចចូលភ្ជួរដីស្រែ ក្នុងតំបន់ស។

លោកអភិបាលស្រុក ក៏បានណែនាំដល់កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ ការពារអោយបាននូវបូរណភាពទឹកដី​របស់យើង​៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ