ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មេខ្យល់​ម្នាក់ បម្រុង​នាំ​ពលករ ៨​នាក់ លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ប៉េអឹម បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ដែល​បម្រុង​នាំ​ពលករ​ប្រុស​ស្រី ៨​នាក់ លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១…

បន្ទាយមានជ័យ​៖ ប៉េអឹម បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ដែល​បម្រុង​នាំ​ពលករ​ប្រុស​ស្រី ៨​នាក់ លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។​

​លោក​វរៈសេនីយ៍ត្រី តាំង សុខ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ម៉ាឡៃ បាន​ប្រាប់ថា មេខ្យល់ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ វណ្ណៈ វណ្ណ​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​ឃាត់ខ្លួន​មេខ្យល់ គឺ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ម៉ាឡៃ សហការ​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក បានចេញ​ល្បាត បាន​ប្រទះឃើញ​ពលករ ចំនួន ៨​នាក់ មាន​ស្រី ៥​នាក់ បម្រុង​លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ក៏​ស្រាវជ្រាវ​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ និង​រថយន្ត ១​គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន ហើយ​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​សាកសួរ​។​

​លោក​វរៈសេនីយ៍ត្រី តាំង សុខ បាន​បញ្ជាក់ថា តាម​ចម្លើយ​ពលករ គឺ​ពួកគាត់​បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ម្នាក់ ក្នុង​តំលៃ ៥.០០០​បាត ជូន​ដល់​កន្លែងធ្វើការ​ងារ និង​រក​ការងារ​អោយធ្វើ តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​។ ចំណែក​មេខ្យល់ ក៏បាន​សារភាព​។

កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង បញ្ជូន​មេខ្យល់​នេះ ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់​។ រីឯ​ពលករ​ប្រុស​ស្រី ៨​នាក់ ត្រូវបាន​បញ្ជូន​ដាក់​មណ្ឌល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ