ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ ៤ខ្នង ខូចខាតធ្ងន់ធ្ងរ នៅស្រុកថ្មពួក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ ៤ខ្នង ខូចខាតធ្ងន់ធ្ងរ នៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី១៥…

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ ៤ខ្នង ខូចខាតធ្ងន់ធ្ងរ នៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ថា មានភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះសំបែង​ប្រជាពលរដ្ឋចំនួន ៤ខ្នង បណ្តាលឲ្យប៉ើងដំបូល ខូចខាតស័ង្កសី និងឈើផ្លានបាក់ទាំងស្រុង។ តែសំណាងល្អ គ្មានប្រជាពលរដ្ឋ រងគ្រោះ។

លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន លោក​បានដឹកនាំមន្ត្រីក្រោមឱវាទ ទៅពិនិត្យមើល ហើយរាយការណ៍ជូនអភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បីសុំកម្លាំង ដើម្បីជួយជួសជុលផ្ទះ ដែលរងការខូចខាត ជូនប្រជាពលរដ្ឋឡើងវិញ។

លោក អែម សុខា បានអំពាវដល់ប្រជាពលរដ្ឋ ត្រូវចូលមានការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងជ្រក អោយមានសុវត្ថិភាព៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ