ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន មុន្នី​ល័​ក្ខ ឆ្លើយ​តប​ការ​រិះគន់​រឿង​ធ្លាក់ខ្លួន​លក់​ទុ​រ៉េ​ក្នុង​សម័យកាល​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង បាន មុន្នី​ល័​ក្ខ បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បាន​ទទួល​ការ​រិះគន់​មួយ​ដែល​បាន​ថា នាង​ជាតា​រា​ដែល​បាន​ធ្លាក់ខ្លួន​លក់​ទុ​រ៉េ​ន នៅ​ចំ​ពេល​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាងណា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​នរូ​ប​នេះ​ហាក់​មិន​បាន​ខឹងសម្បា​ខ្លាំងក្លា​ទៅ​លើ​អ្នក​ដែល​បាន​រិះគន់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​សម្តែង​ការ​អរគុណ​ចំពោះ​ពាក្យ​រិះគន់​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង បាន មុន្នី​ល័​ក្ខ បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បាន​ទទួល​ការ​រិះគន់​មួយ​ដែល​បាន​ថា នាង​ជាតា​រា​ដែល​បាន​ធ្លាក់ខ្លួន​លក់​ទុ​រ៉េ​ន នៅ​ចំ​ពេល​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាងណា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​នរូ​ប​នេះ​ហាក់​មិន​បាន​ខឹងសម្បា​ខ្លាំងក្លា​ទៅ​លើ​អ្នក​ដែល​បាន​រិះគន់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​សម្តែង​ការ​អរគុណ​ចំពោះ​ពាក្យ​រិះគន់​នេះ ដែល​បាន​ធ្វើ​អោយ​នាង​កាន់តែ​ចង់​រកស៊ី​បន្ថែម​លើ​អាជីព​សិល្បៈ​នាង​បច្ចុប្បន្ន​។

ឆ្លើយ​តប​ការ​រិះគន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​រិះគន់​នាង​ថា តារា​ធ្លាក់ខ្លួន​លក់​ទុ​រ៉េ​ន​នោះ នាង​បាន មុន្នី​ល័​ក្ខ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​ខ​មិន​ទាំង​ព្រឹក​ម៉​ង​បង សុំ​យោបល់​ហ្វេ​ន​ៗ​ម្នាក់​មួយ​ម៉ាត់​មក​» ។ នាង​ថា «​ធ្លាក់ខ្លួន ឬ​មិន​ធ្លាក់ខ្លួន គឺ​ខ្ញុំ​ទេ​បង ដែល​ដឹង​ច្បាស់​បងប្រុស មុខរបរ​សុចរិត មិនមែន​ទៅ​ឆក់​ប្លន់​គេ​ទេ​បង​» ។ នាង​បញ្ជាក់​ថា «​បង​កុំទៅ​ថាអោយ​អ្នក​ផ្សេង​ចឹ​ង​ណា​បង សំរាប់​ខ្ញុំ គឺ​មិន​អី​ទេ​បង ខ្ញុំ​មិន​ខឹង​ទេ អរគុណ​សំរាប់​ពាក្យ​នេះ ដែល​ធ្វើ​អោយ​ខ្ញុំ​រឹតតែ​ចង់​រកស៊ី​បន្ថែម​ទៀត​» ។

ជា​ការ​កត់សម្គាល់ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ និង​អ្នកសិល្បៈ​ជា​ច្រើន​បាន​ប៉ះពាល់​ការ​រក​ចំណូល​ទទួលទាន​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង​។ ស្ថិត​នៅ​ក្នុង​បរិប​ថ​នេះ មាន​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​បាន​ងាក​មក​ចាប់​របរ​រកស៊ី​លក់​ឥ​វ៉ា​ន់ ឬ​គ្រឿង​បរិភោគ​ផ្សេង​ៗ​តាម​អន​ឡាញ​។ មុខរបរ​លក់​តាម​អន​ឡាញ​នា​សម័យកាល​កូ​វី​ដ​របស់​ពួក​គេ ខ្លះ​ក៏​មានការ​កាក់​ខ្លាំង​ផង​ដែរ បន្ទាប់​ពី​ការងារ​សិល្បៈ ខណៈ​ពេល​អ្នកសិល្បៈ​មួយ​ចំនួន​បាន​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​នា​សម័យកាល​កូ​វី​ដ​១៩ នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ