ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិន​មនុស្ស​ល្អ​រមែង​ក្រអូប​ធ្លាយ​ដល់​ឋាន​ទេវតា

2 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា ខ្លឹមចន្ទន៍​រមែង​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​លើស​ផ្កា​រុក្ខជាតិ​នានា តែ​ក៏​គង់​ក្រអូប​ចាញ់​ក្លិន​របស់​មនុស្ស​សុចរិត​ជា​ក្លិនក្រអូប​សុសសាយ​ទៅ​ទូ​ទាំង​ភព​មនុស្ស​ធ្លាយ​រហូត​ដល់​ឋាន​ទាំងឡាយ ។ ​ដូច​ពុទ្ធភាសិត​ត្រាស់​ថា ក្លិន​ក្រស្នា ក្លិន​ខ្លឹមចន្ទន៍​ឯណា​នីមួយ​រមែង​ជា​ក្លិនក្រអូប​ឈ្ងប់​ពេក​ណាស់ តែ​គង់​ចាញ់​ក្លិន​របស់​អ្នកមាន​សីល​ទាំងឡាយ ជា​ក្លិន​ប្រសើរ​បំផុត ក្រអូប​សុសសាយ​ទៅ​ក្នុង​ពួក​ទេវតា…

ព្រះ​បរម​សាស្តា​ត្រាស់​ថា ខ្លឹមចន្ទន៍​រមែង​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​លើស​ផ្កា​រុក្ខជាតិ​នានា តែ​ក៏​គង់​ក្រអូប​ចាញ់​ក្លិន​របស់​មនុស្ស​សុចរិត​ជា​ក្លិនក្រអូប​សុសសាយ​ទៅ​ទូ​ទាំង​ភព​មនុស្ស​ធ្លាយ​រហូត​ដល់​ឋាន​ទាំងឡាយ ។

​ដូច​ពុទ្ធភាសិត​ត្រាស់​ថា ក្លិន​ក្រស្នា ក្លិន​ខ្លឹមចន្ទន៍​ឯណា​នីមួយ​រមែង​ជា​ក្លិនក្រអូប​ឈ្ងប់​ពេក​ណាស់ តែ​គង់​ចាញ់​ក្លិន​របស់​អ្នកមាន​សីល​ទាំងឡាយ ជា​ក្លិន​ប្រសើរ​បំផុត ក្រអូប​សុសសាយ​ទៅ​ក្នុង​ពួក​ទេវតា និង​មនុស្ស​ទាំងឡាយ ។

សេចក្តី​នេះ​ប្រៀប​ដូច​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ថ្វីបើ​រូប​កាយ​ព្រះ​អង្គ​ចូល​ទិវង្គត​ក៏​ពិតមែន តែ​ក្លិន​ដ៏​ក្រអូប​នៃ​ព្រះ​នាម​ព្រះ​អង្គ​តែង​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ខេមរជន​គ្រប់​សម័យកាល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ