ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ទើប​និយាយ​គ្នា​រួច​ដើរ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្ត្រី​ចំណាស់​ម្នាក់​ជួប​គ្រោះ​អកុសល

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ត្រូវ​រន្ទះបាញ់​ស្លា​.​ប់ ខណៈ​ពេល​កំពុង​តែ​លើកដី​ទប់​ភ្លឺស្រែ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​សេរី​ចំប៉ា ឃុំ​ជ្រលង…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ត្រូវ​រន្ទះបាញ់​ស្លា​.​ប់ ខណៈ​ពេល​កំពុង​តែ​លើកដី​ទប់​ភ្លឺស្រែ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​សេរី​ចំប៉ា ឃុំ​ជ្រលង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សោម ឡា​ត់ ភេទ​ស្រី អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ យូ ថុ​ល ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ បាន​ប្រាប់​ឱ្យ​ថា នៅ​មុន​ពេល​កើតហេតុ រូប​លោក​បាន​ដឹកគោ​យក​ទៅ​ឃ្វាល​នៅ​តំបន់​ចុង​ជំរៅ​ភូមិ​កណ្ដាល​ចាស់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេរី​ចំប៉ា រួច​ហើយ​រូប​លោក​ក៏​ដើរទៅ​មើល​ស្រូវ​របស់​លោក​នៅ​ម្ដុំ​ស្រែ​របស់​ស្ត្រី​រង​គ្រោះ ។ គ្រានោះ រូប​លោក​ក៏​បាន​ជួប​និយាយ​លេង​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ សោម ឡា​ត់ ខណៈ​ពេល​ដែល​គាត់ (​ស្ត្រី​រង​គ្រោះ​) កំពុង​តែ​លើកដី​ទប់​ធ្វើ​ភ្លឺស្រែ ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀងរលឹម​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​និយាយ​គ្នា​លេង​រួច រូប​លោក​ក៏​បាន​ដើរ​ចេញពីរ​ជន​រង​គ្រោះ​បាន​ប្រហែលជា​៥០​ម៉ែត្រ ស្រាប់តែ​ឮ​សម្លេង​រន្ទះបាញ់​ក្ឌាំង​ឡើង​តែ​ម្ដង លុះ​ពេល​រូប​លោក​ងាក​មក​មើល ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដួល​ទៅ​លើ​ដី ដោយ​ឃើញ​ដូច្នោះ​រូប​លោក​ក៏​បានរ​ត់ទៅ​លើក​ជន​រង​គ្រោះ រួច​ហើយ​ជួយ​រឹត​ធ្វើ​ចលនា ប៉ុន្តែ​អនិច្ចា គាត់​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប៉ុស្តិ៍ និង​អាជ្ញាធរ​មួល​ដ្ឋា​ន​ភូមិ​-​ឃុំ ចុះ​ពិនិត្យ​ស​.​ពស្ត្រី​រង​គ្រោះ​ឃើញ​ថា នៅ​ផ្នែក​ក្បាល​ឃើញ​មាន​ស្នាម​ខ្លោច​សក់រួញ បែកក្បាល​ទំហំ​ប្រវែង​៥​សម​x៣​សម​, ផ្នែក​ខាង​មុខ និង​មាន​របួស​ផ្នែក​សៀតផ្កា​ខាងស្ដាំ ចំណែក​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ឆេះ​ខ្លោច​រលាត់ស្បែក​ពី​ចុងដង្ហើម​រហូត​ដល់​.​ក​ទៀត​ផង ។

ដោយ​យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកស​.​ពស្ត្រី​រង​គ្រោះ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ក្រោយ​ពី​ពិនិត្យ​ចប់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកស​.​ពស្ត្រី​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ