កាត់ក្តីមុនសមត្ថកិច្ច​មកដល់! ព្រួត​វា.យបុរសម្នាក់​​ទ្រម​ខ្លួន លុះសួរនាំដឹងរឿងពិត​ នាំគ្នារត់គេចអស់​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ក្តីមុនសមត្ថកិច្ច​មកដល់! ព្រួត​វា.យបុរសម្នាក់​​ទ្រម​ខ្លួន លុះសួរនាំដឹងរឿងពិត​ នាំគ្នារត់គេចអស់​

4 អាទិត្យ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន​ក៏​វា.យ​ធ្វើបាប​ប្រពន្ធ ហើយ​រត់​ចេញពីផ្ទះ​យ៉ាង​លឿន ក៏​ជួបនឹង​កម្លាំង​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន​ក៏​វា.យ​ធ្វើបាប​ប្រពន្ធ ហើយ​រត់​ចេញពីផ្ទះ​យ៉ាង​លឿន ក៏​ជួបនឹង​កម្លាំង​គណៈ​បញ្ជាការ​ឯក​ខណ្ឌចំការមន​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ឃាត់​ឱ្យ​ឈប់​ ដើម្បី​សួរនាំ តែ​​បុរសរូបនោះ​មិន​ព្រម​ឈប់​ ព្យាយាម​រត់គេច​ខ្លួន ​ជាហេតុធ្វើ​ឱ្យមាន​​ការ​សង្ស័យ ​ទើប​កម្លាំង​គណៈ​បញ្ជាការ​ក៏​​នាំគ្នា​​ប្រដេញ​តាម រហូត​ដល់​ក្នុង​ផ្សារ​រន្ទះបាញ់ ស្ថិតក្នុងភូមិ​៩ សង្កាត់​ទន្លេបាសាក់ ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជួយ​ដេញចាប់ និង​កាត់ក្តី​មុន​សមត្ថកិច្ច ដោយ​គិត​ថា​ជា​ចោរក៏​នាំ​គ្នា​ព្រួត​វា.យ​បុរស​នោះ​ម្នាក់​មួយ​ដៃ មួយ​ជើង ​បណ្តាល​ឱ្យ​​រងរបួស​បែក​មុខ​បែក​មាត់ លុះ​​ពេល​​សួរនាំ​ដឹង​រឿង ក៏​​ស្រាប់តែ​ប្រជា​ពលរដ្ឋទាំងនោះ​នាំ​គ្នា​រត់​គេច​ចេញ​ទៅ​អស់ ។

ហេតុការណ៍​ខាងលើ​នេះ​​​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នៅចំនុច​ផ្សារ​រន្ទះបាញ់ ស្ថិត​​ក្នុងភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ។​

បុរស​​ខាងលើ​ឈ្មោះ ជុំ សុ​ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ជាប់​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៨​ខែ ។

​តាម​ប្រភព​ពី​ម្តាយបង្កើត​បុរស​ខាងលើ បាន​​រៀប​រាប់​ប្រាប់​អោយ​ដឹង​ថា មុន​​ពេល​​កើតហេតុ​ គឺ​កូន​របស់គាត់​បាន​សុំ​លុយ​ប្រពន្ធ យក​ទៅ​ទិញ​គ្រឿងញៀ.ន​មិន​បាន​ ក៏​វា.យ​​ប្រពន្ធ​នឹង​ឈើ បណ្តាល​ឲ្យ​​នាង​រង​របួស​ជាំខ្លួន និង​វា.យ​ត្រូវ​ទាំង​រូប​គាត់​ជា​ម្តាយ​ទៀត​ផង បន្ទាប់​ពី​វា.យ​រួច​ហើយ រូបគេ​ក៏​​បាន​រត់​ចេញពីផ្ទះ​បាត់ ។

​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ គឺកម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​បម្រាម​គោល​ចរ​ លុះ​មក​ដល់​មុខ​​ខ្លោង​​ទ្វារ​វត្តថា​ន់ ក៏​ប្រទះ​ឃើញ​បុរស​ខាងលើ​ដើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​សួរនាំ តែ​បុរសរូប​​នោះ​មិន​ព្រមឈប់​ ​ហើយ​រត់គេច​ខ្លួន​កាន់តែ​លឿន ​ជាហេតុធ្វើ​​ឱ្យ​មាន​​ការ​សង្ស័យ​ ក៏នាំគ្នា​ដេញ​តាម​រហូត​ដល់​ក្នុង​ផ្សារ​រន្ទះបាញ់ ​ស្ថិត​ក្នុង​​ភូមិ​៩ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជួយ​ដេញចាប់ ស្មាន​តែ​ជា​ចោរ ក៏​កាត់ក្តី​មុន​សមត្ថកិច្ចចុះមកដល់ ដោយ​នាំ​គ្នា​ព្រួត​វា.យ​បុរសរូបនោះ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​បែក​មាត់​​ចេញ​ឈា.ម ​លុះ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ សួរនាំ​ទើប​ដឹង​រឿង​ថា​មិនមែន​ជា​ចោរ​ទេ តែ​ជា​ករណី​ហិ.ង្សា គ្រាន់តែ​​ឮ​បែប​នោះ​ភ្លាម​ ​ប្រជាពលរដ្ឋ​​ទាំងអស់នោះ​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់​។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ថា​ជា​ករណី​ហិ.ង្សា សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​ខាងលើ​នោះ​ត្រឡ​ប់​មក​ផ្ទះ​កើតហេតុ​នៅ​ចំនុច​វត្តថា​ន់​វិញ និង​​បាន​ជួប​​ស្ត្រី​ជា​​ម្តាយ​របស់​​បុរស​ខាងលើ​នោះ​រៀបរាប់​ពី​ហេតុការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​​ស្ត្រី​ជា​​ម្តាយរូប​​នោះ​បាន​​សំ​ណូ​ម​ពរ​មិន​ប្តឹង​ផ្តល់​កូនប្រុស​ទេ​ ហើយ​សមត្ថកិច្ច​ក៏​បាន​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​​បញ្ឈប់​ការ​បង្ក​​អំពើហិ.ង្សា​ក្នុង​ក្រុម​គ្រួសារ​ទៀត ។ ក្នុងករណី​បើ​មិន​កែ​ខ្លួន​ សមត្ថកិច្ច​នឹង​ចាត់ការ​តាម​នី​តិ​វិធី បន្ទាប់​ពី​ស្តាប់​សមត្ថកិច្ច​អប់រំ​​រួចហើយ បុរស​ខាង​លើ​ដឹង​កំ​ហុ​សក៏​លត់ជង្គង់ សុំ​ការ​លើកលែងទោស​ពី​ស្ត្រីជា​ម្តាយ​ទាំង​ទឹកភ្នែក ដើម្បីបញ្ជាក់​ពី​កំហុស​​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តខុស ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture