ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយបញ្ហាក្លិនមាត់ ជាមួយនឹងអ្វីដែលអាចរកបានក្នុងផ្ទះបាយ

2 ឆ្នាំ មុន

មូលហេតុទូទៅបំផុតនៃការមានបញ្ហាក្លិនមាត់ គឺការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ។ ប្រសិនបើអ្នកមិនដុសធ្មេញជារឿយៗ ប្រាកដណាស់ ធ្មេញអ្នកនឹងមានកកកំបោរស្តើងៗ ដែលបង្កទៅជាក្លិនមិនល្អ ហើយឈានដល់ការពុកធ្មេញ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីសាស្រ្តងាយៗទាំង៤ ដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង…

មូលហេតុទូទៅបំផុតនៃការមានបញ្ហាក្លិនមាត់ គឺការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ។ ប្រសិនបើអ្នកមិនដុសធ្មេញជារឿយៗ ប្រាកដណាស់ ធ្មេញអ្នកនឹងមានកកកំបោរស្តើងៗ ដែលបង្កទៅជាក្លិនមិនល្អ ហើយឈានដល់ការពុកធ្មេញ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីសាស្រ្តងាយៗទាំង៤ ដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ដើម្បីបំបាត់ក្លិនមាត់មិនល្អ ដែលមានដូចខាងក្រោម។

១. តែ​បៃតង៖ តែបៃតងគឺជាដំណោះស្រាយដ៏ល្អសម្រាប់ក្លិនមាត់មិនល្អ។ ការស្រាវជ្រាវបានបង្ហាញថា តែបៃតងមានសារធាតុសម្លាប់មេរោគ និង កាត់ក្លិន ដែលអាចធ្វើឱ្យដង្ហើមស្រស់ថ្លាជាបណ្តោះអាសន្ន។ វិធីសាស្រ្ត៖ ឆុងតែបៃតងពីរពែងមុនពេលចូលគេង ហើយទុកវាចោលពេញមួយយប់នៅក្នុងទូរទឹកកក។ ចាក់តែត្រជាក់របស់អ្នកចូលក្នុងដបទឹក ហើយយកវាទៅផឹកបន្តិចម្តងៗ ពេញក្នុងមួយថ្ងៃ។

២. ទឹកក្រូច៖ ផ្លែក្រូចមិនត្រឹមតែជាផ្លែឈើសម្រាប់សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយលើកកម្ពស់អនាម័យមាត់ធ្មេញទៀតផង។ មនុស្សជាច្រើនមានដង្ហើមមិនល្អ ពីព្រោះពួកគេមិនផលិតទឹកមាត់គ្រប់គ្រាន់ដើម្បីលាងសម្អាតបាក់តេរីដែលមានក្លិន។ ការស្រាវជ្រាវបង្ហាញថា វីតាមីនសេជួយបង្កើនការផលិតទឹកមាត់ ដែលអាចជួយលុបបំបាត់ដង្ហើមមិនល្អ។ ផ្លែក្រូចមានផ្ទុកវីតាមីននេះច្រើន។

៣. ទឹកខ្មេះ៖ ទឹកខ្មះមានអាស៊ីតធម្មជាតិហៅថាអាស៊ីតអាសេទិក។ បាក់តេរីមិនងាយរស់នៅក្នុងបរិស្ថានដែលមានជាតិអាស៊ីតទេ ដូច្នេះទឹកខ្មេះអាចកាត់បន្ថយការលូតលាស់របស់បាក់តេរី។ វិធីសាស្រ្ត៖ បន្ថែមទឹកខ្មេះចំនួន ២ស្លាបព្រាទៅក្នុងទឹក ១ពែង។ ខ្ពុលយ៉ាងហោចណាស់ ៣០វិនាទីមុនពេលស្តោះទឹកចេញ។

៤. ម្សៅ Baking Soda៖ ការសិក្សាបានបង្ហាញថាម្សៅ Baking Soda ដែលត្រូវបានគេស្គាល់ថាសូដ្យូមប៊ីកាបូណាត អាចសម្លាប់បាក់តេរីនៅក្នុងមាត់បានយ៉ាងមានប្រសិទ្ធភាព។ ការស្រាវជ្រាវបង្ហាញថាថ្នាំដុសធ្មេញដែលផ្ទុកកំហាប់ខ្ពស់នៃម្សៅ Baking Soda មានប្រសិទ្ធភាពកាត់បន្ថយដង្ហើមមិនល្អ។ វិធីសាស្រ្ត៖ បន្ថែមម្សៅ Baking Soda ចំនួន ២ ស្លាបព្រាទៅក្នុងទឹកក្តៅឧណ្ឌៗ ១ ពែង។ ខ្ពុលនៅក្នុងមាត់របស់អ្នកយ៉ាងហោចណាស់ ៣០វិនាទីមុនពេលស្តោះចេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ