ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតបានប្រកាសនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ថ្មីបន្ថែមទៀត ជាជនជាតិខ្មែរ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ។
រដ្ឋបាលខេត្តកំពត បានបន្តថា អ្នកជំងឺទី១ មានឈ្មោះ ឯក រុំ អាយុ ៥៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរជាអ្នករត់ម៉ូតូឌុប (ម្ដុំបឹងកក់មួយ ខណ្ឌទួលគោក) ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ ។
អ្នកជំងឺទី២ មានឈ្មោះ តី កុសល់ អាយុ ៤៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាកម្មករសំណង់ (ជាងផ្សាដែក) នៅក្រុមហ៊ុនប៊ូយ៉ុងសែនសុខ ជិតផ្សារទំនើប AEON Mall 2 រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ