ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណ​​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​៣​នាក់​បន្ថែម​ទៀតដែលពួកគាត់​មក​ពី​​ភ្នំពេញ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៥ ខែឧសភានេះ ​ដោយ​បាន​បង្ហាញអត្តសញ្ញាណ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ចំនួន ៣​នាក់​បន្ថែម​ទៀត ដែល​មក​ពី​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស…

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៥ ខែឧសភានេះ ​ដោយ​បាន​បង្ហាញអត្តសញ្ញាណ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ចំនួន ៣​នាក់​បន្ថែម​ទៀត ដែល​មក​ពី​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid Test) តាម​មូលដ្ឋាន​ក្នុងស្រុក​ពាម​រក៍ ស្រុក​ពាម​ជរ និង​ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តព្រៃវែង ជា​ថ្មី​ម្តងទៀត ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​តែ​សូម​អំពាវនាវ​ដល់​បងប្អូន​យ៉ាង​មុតមាំ​ថា យើង​ត្រូវ​រក្សា​អនាម័យ​ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ជែ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​ដោយ​មិន​ត្រូវ​ខ្មាស់​អៀន ឬ​ស្មាន​ៗ​គិត​ថា មិន​មាន​អ្វី​ឆ្លង​ទេ ។

ជា​ពិសេស ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស និង​ខ្ទប់​ដោយ​ដៃ​នៅ​ពេល​ក្អក ឬ​កណ្តាស​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូច​ជាទី​ផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម និង​សូម​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល (៣​ការពារ ៣​កុំ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ