ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុយស្រួយម្ល៉េះ​ជីវិត​មនុស្ស​ក្រោម​តំណក់​ភ្លៀង​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​រន្ទះបាញ់ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ខណ​:​កំពុង​អង្គុយ​ស្ទូចត្រី​មាត់​ស្ទឹង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​។…

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​រន្ទះបាញ់ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ខណ​:​កំពុង​អង្គុយ​ស្ទូចត្រី​មាត់​ស្ទឹង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​។

យោង​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ ឈ្មោះ ច​យ ចន្ទ​រិ​ទ្ធ អាយុ​២០​ឆ្នាំ រស់នៅ ភូមិ ឃុំ​កើតហេតុ​។ របាយ​ការ​ណ៍បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លា.ប់ ពេល​កំពុង​អង្គុយ​ស្ទូចត្រី​មាត់​ស្ទឹង ស្រប​ពេល​មេឃ​ចាប់ផ្ដើម​រលឹម លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​រមកនោះ​។

បើ​តាម​ព័ត៌មាន​ពី​មូលដ្ឋាន​ថា ពេល​នោះ ​មេឃ​មិន​ទាន់​ធ្លាក់​ភ្លៀង​ខ្លាំង​ទេ តែ​បង្ក​ឲ្យ​មាន​ខ្យល់​បោកបក់ និង មាន​ផ្គរ​រន្ទះ​ខ្លាំង​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​ដែល​កំពុង​ស្ទូចត្រី​សុខ​ៗ ក៏​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​ស្ទូចត្រី​តែ​ម្ដង​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ