ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ឈ្លោះ​ជាមួយ​គូរ​ដណ្តឹង លោត​ចូល​ទឹក​បឹង​បញ្ចប់ជីវិតខ្លួនឯង

2 ឆ្នាំ មុន

ខេត្តក្រចេះ ៖ នារី​ម្នាក់ សម្រេចចិត្ត​លោត​ចូល​ទឹក​បឹង បញ្ចប់ជីវិត​ខ្លួនឯង​ ក្រោយ​ជម្លោះ​ជាមួយ​បុរស​ជា​គូរ​ដណ្តឹង ត្រូវ​បាន​អ្នក​ភូមិ និង​សមត្ថកិច្ច​ស្រង់​ចេញពី​ក្នុង​ទឹក​បឹង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទី​១៤ ឧសភា…

ខេត្តក្រចេះ ៖ នារី​ម្នាក់ សម្រេចចិត្ត​លោត​ចូល​ទឹក​បឹង បញ្ចប់ជីវិត​ខ្លួនឯង​ ក្រោយ​ជម្លោះ​ជាមួយ​បុរស​ជា​គូរ​ដណ្តឹង ត្រូវ​បាន​អ្នក​ភូមិ និង​សមត្ថកិច្ច​ស្រង់​ចេញពី​ក្នុង​ទឹក​បឹង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទី​១៤ ឧសភា ២០២១ នៅ​ក្នុង​តំបន់​ក្រុមហ៊ុន «សុវណ្ណ​រាជ​សី» ស្ថិត​ក្នុងភូមិ​ក្រ​ញូ​ង​សែន​ជ័យ ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ។

កម្លាំង​ជំនាញ​នគរបាល​ស្រុក​ស្នួល បាន​ចុះ​ពិនិត្យ​មើល​សាកសព បានអោយ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ផៃ ស្រួយ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​របស់​ក្រុមហ៊ុន សុវណ្ណ​រាជ​សី បាន​ឲ្យ​ដឹង​ថា
នៅ​វេលា​ម៉ោង​ខាងលើ ពេល​គាត់​កំពុង​ដើរ​ជៀរ​ជ័រកៅស៊ូ​ក្នុង​ក្រុមហ៊ុន ក៏​បានឃើញ​នារី (​ជន​រង​គ្រោះ​) ជិះ​ម៉ូតូ​តែ​ម្នាក់ឯង មក​អង្គុយ​ផឹកស្រា​បៀរ​អស់​២​កំប៉ុង រួច​ក៏​លោត​ចូល​ក្នុង​ទឹក​ត្រពាំង​​តែ​ម្ដង​ទៅ ។ ឃើញ​ដូច្នេះ​គាត់​(​កម្មករ​)​បាន​យក​រឿង​នេះ ទៅ​រៀបរាប់​ប្រាប់​សន្តិសុខ​ក្រុមហ៊ុន ទើប​សន្តិសុខ​ក្រុមហ៊ុន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រញូង​សែន​ជ័យ ឲ្យ​បានដឹង ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នឹង​បាន ធ្វើការ​ពិនិត្យ​សាកសព​យុវនារី​នោះ ដោយ​បាន​សន្និដ្ឋាន​ថា នាង​ពិតជា​ស្លា.ប់​ដោយ​ឈ្លក់ទឹក​ប្រាកដ​មែន ព្រោះ​នៅ​លើ​ដងខ្លួន​សាកស.ព ពុំ​មាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

ខណៈនោះ​ដែរ​ឪពុក​ជន​រង​គ្រោះ បាន​បំភ្លឺ​ជុំវិញ​ការ​បាត់បង់​អាយុជីវិត​កូនស្រី​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ គាត់​បានឃើញ​កូនស្រី​ឈ្មោះ ផៃ ស្រួយ មាន​ជម្លោះ​គ្នា​ជាមួយ​គូរ​ដណ្តឹង​តាម​ទូរស័ព្ទ តែ​គាត់​មិន​បាន​សួរនាំ​អ្វី​ទេ ដូច្នេះ​តាម​ការ​សន្និដ្ឋាន​របស់​គាត់ ទំនង​កូនស្រី​ដាច់​ចិត្ត​លោតទឹក​ត្រពាំង ដោយសារ​វិបត្តិ​ផ្ទៃក្នុង ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​គូ​ដណ្តឹង​នោះ ។ បន្ទាប់​សមត្ត​កិច្ច​បាន​ធ្វើ​កោសល​វិច័យ​លើ​សាកស.ព​រួច​ហើយ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ នឹង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ