ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO៖ កូ​វី​ដ​បំប្លែង​ថ្មី​៤​ប្រភេទ ត្រូវ​បាន​រក​ឃើញ​នៅ​ស្ទើរ​គ្រប់​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក

2 ឆ្នាំ មុន

ស្វី​ស ៖ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ថា វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​

ស្វី​ស ៖ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ថា វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​ចំនួន​៤​ប្រភេទ ត្រូវ​បាន​រក​ឃើញ​នៅ​ស្ទើរ​គ្រប់​បណ្តា​ប្រទេស និង​ទឹកដី​នៃ​ទ្វីបអាមេរិក​។ (​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters)
លោក Jairo Mendez អ្នកជំនាញ​ខាង​ជំងឺឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក ថ្លែង​ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អង្គការ​សុខភាព​សាធារណៈ​ទ្វីបអាមេរិក ដែល​ហៅ​កាត់​ថា (PAHO) បានឱ្យ​ដឹង​ថា វ៉ាក់សាំង​ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​តំបន់​នៃ​ទ្វីបអាមេរិក ផ្តល់​ការ​ការពារ​បន្ថែម​ទៀត​បង្ការ​នឹង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​ទាំង​៤​ប្រភេទ​នេះ​។

លោក​បន្ត​ទៀត​ថា «​អ្វី​ដែល​យើង​មិន​ទាន់​ដឹង​ច្បាស់់​នោះ​គឺ តើ​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​ដែល​មិន​បង្ហាញ​អាកា​រៈ​ឈឺ​នោះ អាច​នៅ​តែ​ត្រូវ​ចម្លង​ដោយ​វីរុស​បំប្លែង​ថ្មី​នេះ ពី​អ្នក​ដទៃ​ដែរ​ឬទេ?។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​សិក្សា​ច្រើន​បន្ថែម​ទៀត​»​។

លោក​បាន​និយាយ​ថា វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​វ៉ា​រ្យ៉​ង់​ឥណ្ឌា B.1.617 ចំនួន ៦,១៧១៧​ករណី ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចំនួន​៨ នៃ​ទ្វីបអាមេរិក​។ ក្នុង​នោះ​រួម​មាន​ទាំង កា​ណា​ដា និង​សហរដ្ឋ​មេ​រិ​ក​ផង​ដែរ​។ ខណៈ​ដែល​នៅ​តំបន់​កា​រ៉ា​ប៊ី​ន ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​កោះ Aruba, Dutch St Maarten និង Guadeloupe​។

ចំណែកឯ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី B.117 ដែល​កើត​មាន​ជា​ទូទៅ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចំនួន​៣៤​។ ខណៈ​ពេល​ដែល​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​វ៉ា​រ្យ៉​ង់​អាហ្វ្រិក​ខាងត្បូង B.1.351 ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចំនួន​១៧​។

ដោយឡែក​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​វ៉ា​រ្យ៉​ង់​ប្រេ​ស៊ី​ល Lineage P.1 អ្នកជំនាញ​សុខភាព​ពិភពលោក​បាន​និយាយ​ថា មក​ដល់​ពេល​នេះ គេ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចំនួន​២១​ហើយ​។

លោក Mendez ក៏​បាន​បន្ថែម​ចុង​ក្រោយ​ថា «​វីរុស​បំប្លែង​ថ្មី​ទាំង​៤​ប្រភេទ​នេះ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ចម្លង​។ ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​ប្រឆាំង​នឹង​វា​នៅឡើយ​ទេ​។ ខណៈ​ដែល​ការ​ព្រួយបារម្ភ​តែ​មួយ​គត់​គឺ ការ​ចម្លង​រាលដាល​របស់​វា​លឿន​ជាង​មុន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ