ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរព្រលឹងចុងសក់​គ្រប់គ្នា​ ក្រោយ​ឃើញយី​ឌុ​ប​​​​ដឹក​​ដែក​​ជិត២០តោន​ក្រឡាប់​ស្តែងៗ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​យី​ឌុ​ប​ដឹក​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​១​គ្រឿង បាន​ក្រឡាប់​នៅ​ក្បែរ​វិមាន​ឯករាជ្យ ខណ​:​ម្ចាស់​ដឹក​ផ្ទាំង​ដែក​នេះ​

ខេត្ត​ប៉ៃលិន ៖ រថយន្ត​យី​ឌុ​ប​ដឹក​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​១​គ្រឿង បាន​ក្រឡាប់​នៅ​ក្បែរ​វិមាន​ឯករាជ្យ ខណ​:​ម្ចាស់​ដឹក​ផ្ទាំង​ដែក​នេះ​ជិត​២០​តោន លុះ​អត់​បាន​ចង​រឹត​ឱ្យ​បានជាប់​​ល្អ ក៏​រមៀល​ផ្ទាំង​ដែក​ទៅ​ចំហៀង បណ្តាល​ឱ្យ​រថយន្ត​បះជើង​ក្រឡាប់​តែ​ម្តង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្បែរ​សួន​កុមារ មុខ​សាលាខេត្ត ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ លុះ​ពេល​ម្ចាស់​រើ​ដែក​ដែល​ធ្លាក់​ដាក់​ទៅ​លើ​រថយន្ត​ផ្សេង បើកបរ​បម្រុង​ដឹក​ផ្ទាំង​ដែក​យក​ទៅ​ទុក​នៅផ្ទះ ស្រាប់តែ​រេល​​ធ្លាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​បិះ​ត្រូវ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ដដែល ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​ហេតុ​ធ្វើ​ឱ្យ​ដំណើរ​តាម​ដងផ្លូវ​ម្នាក់​ៗ​ព្រលឹង​ចុង​សក់ ហើយ​ធ្វើកា​រិះគន់​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចេះ​ណែនាំ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មួយគ្រឿង​ខាងលើ​ឈ្មោះ ជ្រិ ហៅ​ប៉ា​អា​ពៅ ភេទប្រុស រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​ចំណែក​​​រថយន្ត​មាន​​ដឹក​ដែក​​ខាងលើ​ម៉ាក ភ្យូ​សូ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ តាកែវ 3A-1773 រង​ការ​ខូចខាត​តិច​តួច​ ដឹក​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​ទម្ងន់​ជិត​២០​តោន ។

​តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ដឹក​ផ្ទាំង​ដែក​សម្រាប់​ចាក់​បេតុង ចេញពី​ក្រុងប៉ៃលិន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឆ្ពោះទៅ​ខេត្តបាត់ដំបង តែ​មិនដឹង​ជា​យ៉ាងណា ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បើក​បត់​ក្បាល​ត្រឡប់​មក​ផ្ទះ​វិញ លុះមក​ដល់​ត្រង់​ក្បែរ​រង្វង់​មូល​វិមាន​ឯករាជ្យ ស្រាប់តែ​រេល​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​ធ្លាក់​ចុះ ក្រឡាប់​ទៅ​ខាងស្តាំ​ដៃ​តែ​ម្តង ។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា គេ​សង្ស័យ​រថយន្ត​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​បួង​ចង្កូត​នៅ​ត្រង់​រង្វង់​មូល​ខ្លាំង ទើ​បណ្តាល​ឱ្យ​ក្រឡាប់​បែប​នេះ ។ ប្រជាពលរដ្ឋ​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ខណ​:​ឃើញ​ម្ចាស់​រថយន្ត​ខាងលើ​មានការ​ធ្វេស​ប្រ​ហែ​ស ដោយ​ដឹក​ដែក​ពេញ​ទ្រុង​រថយន្ត​សំពីងសំពោង តែ​អត់​មាន​យក​ខ្សែ​ចង​រឹត​ឱ្យ​បាន​ត្រឹមត្រូវ បើសិនជា​ផ្ទាំង​ដែក​នោះ​រមៀល​ធ្លាក់​ទៅ​ប៉ះ​ចំ​មុត​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​ឡើយ ។

ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ​ដល់​ម្ចាស់​រថយន្ត ក៏​ដូច​ជា​ម្ចាស់​ផ្ទាំង​ដែក​ខាងលើ ចង​រឹត​ឱ្យ​បាន​ស្រួលបួល បើសិនជា​ធ្លាក់​លើ​អ្នក​ធ្វើ​ដំណើរ តើ​អ្នក​ណា​ទទួលខុសត្រូវ ។
ពួក​គាត់​ក៏​សូម​ឱ្យ​សមត្ថកិច្ច​ប្រចាំការ​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ​ដល់​ម្ចាស់​រថយន្ត​ឱ្យ​រៀបចំ​ស្រួលបួល ពោល​គឺ​កុំ​បណ្តែតបណ្តោយ​ឱ្យ​ដឹក​សំពីងសំពោង​ដូច​ដឹក​អេ​ត​ចាយ​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ