ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​កាយ​នេះ​ជា​របស់អនត្តា​ទេតើ

2 ឆ្នាំ មុន

បិដក​លេខ​៣៥ ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក​ជា​អនត្តា របស់​ណា​ជា​អនត្តា របស់​នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា នោះ​មិនមែន​ជា​របស់​អញ នោះ​មិនមែន​ជា​អញ នោះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ ។ ម្នាល​ភិក្ខុ​ទាំងឡាយ…

បិដក​លេខ​៣៥ ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក​ជា​អនត្តា របស់​ណា​ជា​អនត្តា របស់​នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា នោះ​មិនមែន​ជា​របស់​អញ នោះ​មិនមែន​ជា​អញ នោះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ត្រចៀក​ជា​អនត្តា ច្រមុះ​ជា​អនត្តា អណ្ដាត​ជា​អនត្តា កាយ​ជា​អនត្តា ចិត្តជា​អនត្តា របស់​ណា​ជា​អនត្តា របស់​នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា នោះ​មិនមែន​ជា​របស់​អញ នោះ​មិនមែន​ជា​អញ នោះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ ។

ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​យល់​សេចក្តី​ពិត​យ៉ាងនេះ​ច្បាស់​ហើយ គប្បី​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​វិន័យ សង្រួម​ឥន្ទ្រិយ​ឱ្យ​បាន​ល្អ​ប្រពៃ​ដើម្បី​រំដោះខ្លួន​ឱ្យ​រួច​ពី​អត្តភាព​ដែល​ជា​អនត្តា​នេះ​ដល់ត្រើយ​គឺ​ព្រះ​និព្វាន ទើប​ផុតរលត់​ទៅ​នៃ​អនត្តា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ