ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណប្រយោជន៍របស់ស្លឹកល្ពៅមកលើសុខភាព

2 ឆ្នាំ មុន

នរណាខ្លះចូលចិត្តញ៉ាំសម្លសំឡក់ដាក់ស្លឹកល្ពៅ? វាមិនថ្លៃទេ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ គឺល្អបំផុត។ ស្លឹកល្ពៅមានបរិមាណវីតាមីន A វីតាមីន C កាល់ស្យូមនិងជាតិដែកមានសុខភាពល្អ។ ថ្ងៃនេះ…

នរណាខ្លះចូលចិត្តញ៉ាំសម្លសំឡក់ដាក់ស្លឹកល្ពៅ? វាមិនថ្លៃទេ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ គឺល្អបំផុត។ ស្លឹកល្ពៅមានបរិមាណវីតាមីន A វីតាមីន C កាល់ស្យូមនិងជាតិដែកមានសុខភាពល្អ។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីគុណប្រយោជន៍របស់វាចំនួន៣ចំនុច។

១. ប្រឆាំងនឹងជម្ងឺមហារីក៖ ស្លឹកល្ពៅមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាក ដែលជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺដែលគួរអោយខ្លាច ពោលគឺជម្ងឺមហារីក។ លើសពីនេះទៀត សារធាតុក្លរ៉ូភីល ហ្វេណូលីក សាប៉ូនីន តានីន ហ្វ្លាវ៉ូណូអ៊ីត គ្លីកូស៊ីត និង ហ្វីតូស្តេរ៉ុល ធ្វើឱ្យស្លឹកល្ពៅមានសមត្ថភាពការពារនូវការកើតឡើងរបស់កោសិកាមហារីក។

២. ជួយគ្រប់គ្រងកម្រិតជាតិស្ករ៖ ការសិក្សាក៏បានបង្ហាញផងដែរថា ស្លឹកល្ពៅមានមុខងារប្រឆាំងនឹងជម្ងឺទឹកនោមផ្អែមដែលជួយកាត់បន្ថយនិងគ្រប់គ្រងកម្រិតជាតិគ្លុយកូសរបស់អ្នកជម្ងឺទឹកនោមផ្អែម។ ហើយនេះត្រូវបានផ្សារភ្ជាប់ទៅនឹងសារធាតុ អេទីលអាសេតាត និង ប៉ូលីសាការីត ដែលមាននៅក្នុងស្លឹកល្ពៅ។ សារធាតុទាំងនេះ គឺជាសារធាតុប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម។

៣. ជួយបង្កើនប្រព័ន្ធភាពស៊ាំ៖ នៅក្នុងសម័យកូវីដនេះ វាពិតជាសំខាន់ក្នុងការធ្វើឱ្យខ្លួនអ្នកមានប្រព័ន្ធភាពស៊ាំខ្លាំង។ ដោយសារការផ្ទុកនូវវីតាមីននិងជាតិរ៉ែ នៅក្នុងស្លឹកល្ពៅដ៏សំបូរបែប វាត្រូវបានគេបង្ហាញថាវាជាកត្តាជម្រុញភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ