ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្រែកយំ​អង្រួន​ឱ្យ​ដឹងខ្លួន​វិញ​រហូត​បាក់​គ្រែ ក្រោយ​ពី​បុរស​ម្នាក់​ជួប​គ្រោះ​ក្នុង​បន្ទប់ទឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ដាំដូង​ក្បាល​ចូល​ទៅ​ក្នុង​អាង​ទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លា​.​ប់​តែ​ម្តង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ស្រែក​ទ្រហោយំ​ចាប់​អង្រួន​ជន​រង​គ្រោះ​ឱ្យ​ដឹងខ្លួន​វិញ​រហូត​ដល់​បាក់​គ្រែ​រាប​ដល់​ដី បង្ក​អោយ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ព្រៃរ​ងាង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ដាំដូង​ក្បាល​ចូល​ទៅ​ក្នុង​អាង​ទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លា​.​ប់​តែ​ម្តង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ស្រែក​ទ្រហោយំ​ចាប់​អង្រួន​ជន​រង​គ្រោះ​ឱ្យ​ដឹងខ្លួន​វិញ​រហូត​ដល់​បាក់​គ្រែ​រាប​ដល់​ដី បង្ក​អោយ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ព្រៃរ​ងាង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លាវ វិបុល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រៃរ​ងាង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ហើយ​បុរស​រូប​នេះ​គឺជា​បុរស​ពោះម៉ាយ​មានកូន​ស្រី​២​នាក់​រស់នៅ​ជាមួយ ដោយ​កូន​ទី​១ អាយុ​១៦​ឆ្នាំ និង​កូនស្រី​ទី​២ អាយុ​១៣​ឆ្នាំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា កូន​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ជំងឺ​រលាក​ខួរក្បាល​ជា​យូរ​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា​សោះ និង​ធ្លាប់​មាន​ប្រពន្ធ មានកូន​ស្រី​២​នាក់ តែ​កូន​គាត់​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ជាង​៨​ឆ្នាំ​មក​ហើយ ចំណែក​កូនស្រី​ទាំង​២​នាក់​គឺ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ជន​រង​គ្រោះ និង​ជន​រង​គ្រោះ (​ឪពុក​ក្មេង​ទាំង​២) ជា​អ្នក​មើលថែ ។

ឪពុក​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដេញ​កូន​របស់​គាត់​អោយទៅ​ងូតទឹក ដើម្បី​មក​ហូប​បាយ​ជួបជុំ​គ្នា បន្ទាប់​មក​កូន​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ដើរទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​ទៅ ប៉ុន្តែ​ដោយសារ​តែ​បាត់​យូរ​ពេក កន្លះ​ម៉ោង​មក​ហើយ មិនឃើញ​កូន​គាត់​ចេញ​មក​វិញ​នោះ​ទេ គាត់​មានការ​សង្ស័យ​ក៏​ប្រើ​កូនពៅ​អោយទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដាំ​ក្បាល​ចូល​ក្នុង​អាង​ទឹក​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អាង​ទឹក​នៅ​ក្នុង​បន្ទប់ទឹក​មាន​ទំហំ​មិនជា​ធំ​ទេ ពេល​ដែល​កូនប្រុស​ចូល​ងូតទឹក គឺ​ឱន​ដួស​ទឹក​ក៏​បាន​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​អាង​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ស្រង់​លើក​ជន​រង​គ្រោះ​ចេញពី​ក្នុង​ទឹក យក​មក​ដាក់​លើ​គ្រែ​ទាំង​ខ្លួនប្រាណ​មាន​សភាព​ទន់​ល្វើយ​ទៅ​ហើយ តែ​ឪពុក​ម្តាយ​មិន​អស់ចិត្ត​ក៏​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​ឯកជន អោយមក​ជួយ​សង្គ្រោះ ។

ភ្លាម​ៗ​នោះ ខាង​រថយន្ត​សង្គ្រោះ​បាន​ទៅ​ដល់ ហើយ​ធ្វើការ​ពិនិត្យ​មើលទៅ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​រថយន្ត​សង្គ្រោះ​ក៏​បាន​ត្រឡប់​ទៅ​គោលដៅ​វិញ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នាំ​គ្នា​ស្រែក​ទ្រហោយំ​អោប​ស​.​ព​ជន​រង​គ្រោះ និង​ចាប់​អង្រួន​ដាស់​ស​.​ព​ជន​រង​គ្រោះ​អោយ​ងើប​វិញ រហូត​ធ្វើ​ឲ្យ​បាក់​គ្រែ​តម្កល់​ស​.​ព​នោះ​រាប​ដល់​ដី​តែ​ម្តង ភ្លាម​ៗ​នោះ​សាច់ញាតិ​ក៏​នាំ​គ្នា​លើកសព​ជន​រង​គ្រោះ​មក​ដាក់​លើ​គ្រែ​មួយទៀត ចំណែក​គ្រែ​ដែល​បាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ទៅ​ទុក​ចោល​ក្បែរ​របង​បាត់​ទៅ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​យក​សំណាក ហើយ​ក៏​បាន​បញ្ជាក់​ប្រាប់​ថា ស​.​ព​ជន​រង​គ្រោះ​ពិតជា​បាន​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតមែន ។ ក្រោយ​ពី​ពិនិត្យ​រួច ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រូពេទ្យ ប្រគល់​អោយ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ