ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ និងធ្វើកិច្ចសន្យា លើកទី០១ ក្នុងករណីមិនរៀងចាល ប្រព្រឹត្តលើកទី២ ត្រូវអនុវត្តតាមវិធានការដ្ឋបាល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ​នគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បាន​ធ្វើការស្ទាក់​ឃាត់រថយន្តចំនួន ០៤គ្រឿង ដឹកដីលើសទម្ងន់…

ខេត្តបន្ទាយមានជ័យ៖ ​នគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បាន​ធ្វើការស្ទាក់​ឃាត់រថយន្តចំនួន ០៤គ្រឿង ដឹកដីលើសទម្ងន់ នៅចំណុចផ្លូវអក្សរ T ​ផ្លូវបំបែក ទៅឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក។ អ្នកបើកបរ​ទាំងនោះ ត្រូវបានអ​ប់រំ និង​ធ្វើ​កិច្ចសន្យា នៅអធិការដ្ឋាន​នគរបាល ស្រុកភ្នំស្រុក​។

លោក​វរសេនីយ៍​ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កន្លងមក មានរថយន្តដឹកស្រូវ ឬ​ដី​ខ្សាច់ មានទម្ងន់​លើស​ចំណុះ ដែលជាហេតុ បង្កឲ្យស្រុតខូចខាត​ផ្លូវកៅស៊ូ ដោយអន្លើ ពីឃុំភ្នំដីទៅឃុំណាំតៅជាច្រើន​កន្លែង នៅស្រុកភ្នំស្រុក​នោះ​។ 

​ឯកឧត្តម​ ​អភិបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ អ៊ុំ រាត្រី ក៏ដូចជាបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​បាន​ដឹក​នាំក​ម្លាំងនគរបា​ល​ស្រុក​ភ្នំ​ស្រុក បាន​​ឃាត់រថយន្តដឹកដីខ្សាច់លើសទម្ងន់ចំនួន ០៤គ្រឿង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា លើកទី​​១ បញ្ឈប់​មិន​ឲ្យមាន​ការដឹកដីខ្សាច់លើសទម្ងន់​ផ្ទុក​បន្ត​ទៀត​។ ប្រសិនបើ​ក្នុងករណីមិនព្រមគោរពតាមកិច្ចសន្យាទេនោះ ឃាត់លើកទី​២ សមត្ថកិច្ច នឹងមិនលើកលែងនោះឡើយ គឺអនុវត្តតាមវិធានការរដ្ឋបាល។

លោកអធិការ បានបញ្ជាក់ថា រថយន្តទាំង ០៤គ្រឿង ដែលត្រូវបានឃាត់នោះ មានម្ចាស់ ១/ឈ្មោះ  ហ៊ុយ  កង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិភ្នំលៀប ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ ជុំ គី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន  ជ័យ។ ៣/ឈ្មោះ ព្រំ សុជា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ ៤/ឈ្មោះ ដឿប ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ​ស្រុក ខេត្តបន្ទាយមានជ័យ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ