ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងកូវីដ សរុបជាង ១០០០នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២០ រហូតមកដល់​ខែឧសភា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១.០៩១នាក់។ ក្នុងនោះ ជាសះស្បើយ…

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២០ រហូតមកដល់​ខែឧសភា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១.០៩១នាក់។ ក្នុងនោះ ជាសះស្បើយ ចំនួន ១៦១នាក់។​ នេះបើតាមរបាយការណ៍របស់​មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ។

របាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បង្ហាញថា ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ បាន​យកសំណាក ធ្វើតេស្តរកវីរូសកូវីដ-១៩ ចំនួន ៨១.២៤៦នាក់ ស្រី៣៥.២៨៧នាក់។ លទ្ធផលអវិជ្ជមានចំនួន ៨០.១៥៧នាក់ ស្រី៣៤.៧៩៣នាក់ និង​លទ្ធផលវិជ្ជមានកូវីដ-១៩ មានចំនួន ១.០៩១នាក់ ស្រី ៤៩៤នាក់។ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន ១៦១នាក់ ស្រី៦៤នាក់ និង​ស្លាប់ចំនួន ៤នាក់ ស្រី ៣នាក់។

ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២០កុម្ភៈ ក៏ត្រូវបានមន្ទីរសុខាភិបាល ប្រកាសថា បានយកសំណាក​ករណីសង្ស័យបានចំនួន ៧.៧៤១នាក់ ស្រី ៣.៩៩៩នាក់។ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១.០៣០នាក់ ស្រី ៤៥២នាក់។ ក្នុងនោះ រួមមាន ជនជាតិខ្មែរ ៥៣៥នាក់ ជនជាតិ​ឥណ្ឌូនេស៊ីចំនួន ២៩៣នាក់ ជនជាតិថៃ ១១៦នាក់ ជនជាតិចិន ៦១នាក់ ជនជាតិឡាវ ២នាក់ និងជនជាតិវៀតណាម ម្នាក់។

មន្ទីរសុខាភិបាល ក៏បានប្រកាសថា មកដល់ពេលនេះ អ្នកវិជ្ជមានកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅខេត្តបន្ទាយមានជ័យ មានចំនួន ៩២៦នាក់ ស្រី ៤២៨នាក់ ក្នុងមណ្ឌលសម្រាកព្យាបាល ដែលមាននៅ៖ ១.មណ្ឌលប៉ោយប៉ែត ២.មណ្ឌលព្យាបាល តាំង ប៊ុនហេង ៣.មណ្ឌលព្យាបាល តាំង ប៊ុន​អ៊ី ហៅ តាឡាក់ ៤.មណ្ឌលព្យាបាលសណ្ឋាគារ ប៉ារ៉ាម៉ា ៥.មណ្ឌលព្យាបាលហ្គ្រេនដាយមិន ៦.មណ្ឌលព្យាបាល គ្រីស្តាល់ ០៧ ៧.មណ្ឌលព្យាបាលមេមូរី ៨.មណ្ឌលព្យាបាលសកលវិទ្យាល័យមានជ័យ ៩.មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង​១០.មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហៅ មន្ទីរពេទ្យខេត្ត​៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ