ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ត្រីមាស​ដំបូង​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​ជាង​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០២០​មក ពោល​គឺ​ជាប់​តាំងពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​ដល់​ឆ្នាំ​២០២១​នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត ។ យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​១​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ​ភ្ញៀវ​ទេសចរ អន្តរជាតិ​បាន​មក​ដល់​កម្ពុជា​សរុប​មាន​ចំនួន​តែ​ជាង​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ធ្លាក់​ចុះ​ប្រមាណ​៩៣,៩​ភាគរយ​ធៀប​ន​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០២០​មក ពោល​គឺ​ជាប់​តាំងពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​ដល់​ឆ្នាំ​២០២១​នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​១​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ​ភ្ញៀវ​ទេសចរ អន្តរជាតិ​បាន​មក​ដល់​កម្ពុជា​សរុប​មាន​ចំនួន​តែ​ជាង​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ធ្លាក់​ចុះ​ប្រមាណ​៩៣,៩​ភាគរយ​ធៀប​ន​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០ ខណៈ​ត្រីមាស​ទី​១​ឆ្នាំ​២០២០​កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​១,១៥​លាន​នាក់ ។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា ចាប់តាំងពី​ខែមករា ដល់​ខែ​ដំណាច់​មីនា ២០២១ ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​ដល់​កម្ពុជា​តាម​រយៈ​ច្រក​អាកាសយានដ្ឋាន​មាន​ចំនួន​៣៣.៥៣៥​នាក់ ធ្លាក់​ចុះ​៩៤,៩​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០ ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ទទួល​សៀមរាប​បាន​អន្តរជាតិ​តែ​២​នាក់​ប៉ុណ្ណោះ ខណៈ​អាកាសយានដ្ឋាន​អន្តរ​ជាង​កងកេង ទទួល​បាន​ជាង​៦៤០០​នាក់​ផង​ដែរ ក្នុង​រយៈពេល​បី​ខែ​ដំបូង​នេះ ហើយ​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​តាម​ច្រក​ផ្លូវទឹក​មិន​មាន​នោះ​ទេ​ក្នុង​ត្រីមាស​ទី​១​នេះ ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​ទេសចរណ៍​នឹង​បន្ត​ធ្លា​កក់​ចុះ ហើយ​ភ្ញៀវ​អន្តរជាតិ​ដែល​មក​ដល់​កម្ពុជា​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​ពី ៦០​ទៅ​៧០​ភាគរយ​និង​រំពឹង​ថា​ងើបឡើង​វិញ​បន្តិច​នៅ​ក្នុង​ឆ្នាំ​២០២២​និង​ឆ្នាំ​២០២៣ ដែល​ជា​ពេលវេលា​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​។

លោក​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា បើ​ទោះបីជា​ពេល​នេះ​កម្ពុជា​នៅ​តែ​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​កូ​វី​ដ​១៩​មក​លើ​វិស័យ​ទេសចរណ៍​ក្ដី តែ​ប្រតិបត្តិ​ករ​ទេសចរ​គួរតែ​ត្រៀម​រៀបចំ​នូវ​សេវាកម្ម​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​អន្ត​ជរ​ជាតិ​ឡើង​វិញ​ក្រោយ​ពេល​វិបត្តិ​ត្រូវ​បាន​បញ្ចប់លោក​បន្ត​ថា បើសិនជា​យើង​មិន​បាន​ត្រៀម​រៀបចំ​មុន ហើយ​រង់ចាំ​ពេល​ចប់​ទើប​រៀបចំ ពេល​នោះ​កម្ពុជា​នឹង​ចាញ់​គេ ហើយ​ប្រទេស​ដែល​បាន​រៀបចំ​រួច​ហើយ​គេ​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ទាំងនោះ​ទៅ​កម្សាន្ត​ប្រទេស​អស់ហើយ ។ ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​មិនយូរ​ទេ ពេល​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច ភ្ញៀវ​ក្នុងស្រុក​នឹង​អាច​ចេញ​ធ្វើ​ដំណើរការ​កម្សាន្ត​ទៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នានា ដែល​អាច​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​ត្រូវ​តែ​ត្រៀម​រៀបចំ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក​ផង​ដែរ ។

លោក​បន្ថែម​ថា យើង​មិនដឹង​ថា រយៈពេល​ប៉ុន្មាន​ទៀត​ដែល​វិបត្តិ​នឹង​បញ្ចប់ តែ​បើសិនជា​បញ្ចប់​បាន​ឆាប់ វិស័យ​ទេសចរណ៍​យើង​នឹង​ឆាប់​បាន​ងើបឡើង​វិញ ហើយនឹង​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើប​ទៅ​តាម​ហ្នឹង​ដែរ តែ​យ៉ាងណា​ក៏​ដោយ​លោក​រំពឹង​ថា​រដ្ឋាភិបាល​នឹង​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍ ដែល​រង​ផល​ប៉ះពាល់​មុនគេ និង​ធ្ងន់ធ្ងរ​ជាង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​ការ​បន្ធូ​បន្ថយពន្ធ ការ​អនុគ្រោះ​នានា​បន្ត​ទៀត​ទោះបីជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឡើង​វិញ​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ