ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហា​ម៉ាស់​បើក​ការ​វាយបក​លើ​អ៊ី​ស្រា​អែ​ល ក្រោយ​យោធា​ជាន់ខ្ពស់​ខ្លួន​ជា​ច្រើន​នាក់​ត្រូវ​បាន​ស​.​ម្លា​.​ប់

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទីន​ពី​តំបន់​ហ្គា​ហ្សា បាន​បា.ញ់​រ៉ុក្កែត​រាប់​សិប​គ្រាប់​លើ​អ៊ី​ស្រា​អែ​ល បន្ទាប់​ពី​ការ​

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទីន​ពី​តំបន់​ហ្គា​ហ្សា បាន​បាញ់​រ៉ុក្កែត​រាប់​សិប​គ្រាប់​លើ​អ៊ី​ស្រា​អែ​ល បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល បាន​ស​.​ម្លា​.​ប់​យោធា​ជាន់ខ្ពស់​ពួក​គេ​ជា​ច្រើន​នាក់ ព្រមទាំង​បំផ្លិចបំផ្លាញ​អគារ​ជា​ច្រើន​នៅ​តំបន់​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន BBC​។

របាយការណ៍​បាន​និយាយ​ថា ទីតាំង​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​ស្រា​អែ​ល រង​ការ​វាយប្រហារ​ដោយ​បាន​ឆក់​យក​ជិ​វិត​ជន​ស៊ី​វិល​ផង​ដែរ​។ ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃ​១០ ខែឧសភា បាន​ជំរុញ​ឱ្យ​ប្រេសិត​អង្គការសហប្រជាជាតិ (UN) ព្រមាន​ពី​ការ​ឈាន​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​កាន់តែ​ធំ​។

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៦៥​នាក់​នៅ​តំបន់​ហ្គា​ហ្សា រួម​ទាំង​កុមារ ១៤​នាក់ និង​ប្រជាជន​អ៊ី​ស្រា​អែ​ល ៧​នាក់​ត្រូវ​បាន​ស​.​ម្លា​.​ប់​ចាប់តាំងពី​មាន​អំពើ​ហិង្សា​នេះ​។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ភាព​តានតឹង​រវាង​អ៊ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន​កើន​ឡើងជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េ​រូ​សា​ឡឹម​។ ដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រះ​វិហារ​មួយ ជាទី​សក្ការៈ​សម្រាប់​ជន​មូ​ស្លី​ម និង​ជនជាតិ​ជ្វី​ហ្វ​។
អំពើ​ហឹ​ង្សា​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​អ៊ី​ស្រា​អែ​ល​ជាមួយ​ប្រជាជន​ជ្វី​ហ្វ និង​អា​រ៉ាប់​ចម្រុះ​បាន​នាំ​ឱ្យ​មានការ​ចាប់ខ្លួន​មនុស្ស​ជាង ៣៧៤​នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ហើយ​ប៉ូលិស ៣៦​នាក់​បាន​រង​របួស​។

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu បាន​និយាយ​កាល​យប់​ថ្ងៃ​ទី​១២ ខែឧសភា ថា​លោក​នឹង​បញ្ជូន​កងកម្លាំង​យោធា ដើម្បី​ជួយ​ប៉ូលិស​រក្សា​សណ្តាប់ធ្នាប់​នៅ​ក្នុង​ទីក្រុង​នានា ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​អំពើ​ហឹ​ង្សា​នេះ​។ ដោយ​លោក​បាន​ហៅ​ការ​វាយប្រហារ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ថា ជា​ទ​ង្វើ​អនាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ