ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ​១៣​នាក់​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ១៣​នាក់​ទៀត​ក្នុង​នោះ មាននៅ​ស្រុក​កងមាស​៣​នាក់ ស្រុក​ស្រី​សន្ធរ​៣​នាក់ ស្រុក​បា​ធា​យ​៣​នាក់ និង​មក​ពី​ខេត្ត​ត្បូងឃ្មុំ​៤​នាក់​ផង​ដែរ ។ រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ទៀត​ថា…

ខេត្តកំពង់ចាម ៖ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ១៣​នាក់​ទៀត​ក្នុង​នោះ មាននៅ​ស្រុក​កងមាស​៣​នាក់ ស្រុក​ស្រី​សន្ធរ​៣​នាក់ ស្រុក​បា​ធា​យ​៣​នាក់ និង​មក​ពី​ខេត្ត​ត្បូងឃ្មុំ​៤​នាក់​ផង​ដែរ ។

រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ទៀត​ថា នៅ​ថ្ងៃ​ទី​១២ ខែឧសភា រដ្ឋបាល​បាន​ចាត់​មន្ទីរ​សុខាភិបាល​ខេត្ត​យក​សំណាក​ធ្វើតេស្ត​រហ័សរ​កកូ​វី​ដ​១៩ លើក​អ្នក​សង្ស័យ​ចំនួន​២៨៨​នាក់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៨​នាក់​បន្ថែម ពី​នេះ​រដ្ឋបាល​បាន​ទទួលលទ្ធផល​បញ្ជាក់​ពី​វិទ្យាស្ថាន​សុខាភិបាល​សាធារណៈ​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥​នាក់ និង​បាន​ចាត់​ឲ្យ​មន្ទី​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ប​ញ្ចូ​ន​អ្នកជំនាញ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល និង​ករណី​នេះ​បន្ថែម​ទៀត ។

រដ្ឋបាល​ខេត្តកំពង់ចាម កំពុង​បន្ត​ស្វែងរក​ទីតាំង និង​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ និង​អ្នកជំងឺ​ខាងលើ​បន្ថែម​ទៀត និង​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ និង​ករណី​នេះ​សូម​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទី​ពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ ឬ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ