រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយវេទិការសដ្ឋកិច្ចពិភពលោក បានរៀបចំពិធីដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្របសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១២ឧសភានេះ ឯកឧត្តម សុខ ចន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឱ្យបានទូលំទូលាយ ដោយសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគនិងក្រុមហ៊ុនបរទេសនឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈខិតខំជំរុញការវិនិយោគដែលមានទង្វើរធុរកិច្ចប្រកបដោយការទទួលខុសត្រូវនិងមានចីរតភាព។
លោក បណ្ឌិត Matthew Stephenson នាយកគោលនយោបាយនិងសហគមន៍នៃនាយកដ្ឋានវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនៃវេទិការសេដ្ឋកិច្ចពិភពលោកមានប្រសាសន៍ថា« ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច អាចដាក់ការវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជា ដទៃទៀតអាចបង្វែរការតម្រង់ទិសប្រតិបត្តិការធុរកិច្ចរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់និងពិភពលោក»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិការសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្របសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហរដ៏ប្រសើរចំពោះការវិនិយោគ។បន្ថែមលើសនេះ មានមូលហេតុសំខាន់ៗចំនួន៣ ដែលវេទិការសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសរើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះ គឺ
១)- កម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនៈជាមធ្យមប្រមាណ៥០% ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន ហើយវិនិធានការផ្តល់កិច្ចសម្របសម្រួលវិនិយោគបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវជោគជ័យ។
២)- ខណៈពេលដែលកម្ពុជាត្រូវការការអភិវឌ្ឍសម្របសម្រួលពេលដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម៧% តាំងពីឆ្នាំ២០១១មក បទពិសោធន៍របស់កម្ពុជាក្នុងកាធ្វើអានុភាវូបនីយកម្មការវិនិយោគសម្រាប់ការអភិវឌ្ឍអាចជួយប្រទេសផ្សេងទៀតក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។៣)-កម្ពុជា បានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នារវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនតាមរយៈវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន៕
ចែករំលែកព័តមាននេះ