ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ចេញ​-​ចូល​បណ្ដោះអាសន្ន​ប៊ូ​ទិច​សាយ​នី​ង​អង្គរ ក្រោ​យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​ប៊ូ​ទិច សាយ​នី​ង​អង្គរ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​ពាក់ព័ន្ធ​១​នាក់​) និង​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​២​នាក់ នៅ​ថ្ងៃ​ទី​១២…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​ប៊ូ​ទិច សាយ​នី​ង​អង្គរ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​ពាក់ព័ន្ធ​១​នាក់​) និង​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​២​នាក់ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០ កុម្ភៈ​នេះ ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ខាងក្រោម ៖

១- ឈ្មោះ រឿ​ន គឹ​ម​សាក់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ជា​ករណី​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ លី​ស ជី អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ។

សូម​បញ្ជាក់​ថា ឈ្មោះ រឿ​ន គឹ​ម​សាក់ បាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ក្រោយ​ពេល​ដឹង​ថា ខ្លួន​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​ឈ្មោះ លី​ស ជី ។ តែ​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល គង់ រិ​ទ្ធី II គឺ​អ្នក​វិជ្ជមាន​ឈ្មោះ លី​ស ជី ក៏​ដូច​ជា អ្នកគ្រប់គ្រង​មន្ទីរ​សម្រាក​ព្យាបាល​នេះ​ពុំ​បាន​បង្ហាញ​អត្តសញ្ញាណ បុគ្គល​វិជ្ជមាន​ថ្មី​នេះ​ឡើយ ។

២- ឈ្មោះ កៅ ពិភព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ​មក​ដល់​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​ប្រហែល​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ។

ចំពោះ​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ កៅ ពិភព ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្តបន្ទាប់​ពី​យក​សំណាក​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ។

ពាក់ព័ន្ធ​ករណី​ទី​មួយ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សម្រេច​បិទ​ការ​ចេញ​-​ចូល ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ង អង្គរ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​ជា​កន្លែង​បម្រើ​ការងារ​របស់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ រឿ​ន គឹ​ម​សាក់ ។
មក​ទល់​ពេល​នេះ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៧៨​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២០​នាក់ ស្លាប់​១​នាក់ និង​៥៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​-​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក ។

បុគ្គល​ទាំងឡាយ​ណា ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​នេះ​នឹង​ប្រឈម​ការ​ពិន័យ​អន្តរការណ៍ ឬ​ផ្តន្ទាទោស​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន ឬ​ធ្លាប់​បាន​ចេញ​-​ចូល ប៊ូ​ទិច សានី​ង អង្គរ​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ