ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់មកពីភ្នំពេញ​កើត​ជំងឺ​កូ​វី​ដបាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា​ អ្នកជំងឺ​កូវីដ​ម្នាក់​​ដែល​បាន​ស្លា.ប់​

​ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា​ អ្នកជំងឺ​កូវីដ​ម្នាក់​​ដែល​បាន​ស្លា.ប់​បាត់បង់​ជីវិត​ឈ្មោះ ស៊ីនួន សា​រ៉ា​ក់ ភេទ​ប្រុស ​អាយុ37ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ។​ អ្នកជំងឺ​​​រូបនេះ​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង ​កាលពី​​វេលា​ម៉ោង​11​និង​30នាទី​យប់​ថ្ងៃ​ទី10 ឧសភា​។ ពេលអ្នកជំងឺរូបនោះ​​ចូល​មក​ដល់ ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា គាត់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ក្តៅខ្លួន និង​ក្អក​ខ្លាំង ហើយ​ក្រុម​គ្រូពេទ្យ បាន​ខិតខំ​ជួយ​សង្គ្រោះ​អស់ពី​សមត្ថភាព​ដែរ នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋានបាន​បញ្ជាក់​ថា អ្នកជំងឺ​ឈ្មោះ ស៊ីនួន សា​រ៉ា​ក់ នេះ​គឺជា​កម្មករ​សំណង់​នៅ​គីឡូម៉ែត្រ​លេខ​7 ក្នុង​សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​កាលពី​ថ្ងៃ​ទី 10 ឧសភា ហើយ​នៅ​យប់​ថ្ងៃ​ដដែល​ គាត់​មាន​អាកា​រៈក្តៅខ្លួន​ខ្លាំង ក្អក​ខ្លាំង ហត់​ខ្លាំង ទើប​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង​ទាំង​យប់ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី12 ឧសភា​នេះ​ក៏​បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​19 ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ រៀបចំ​យក​ទៅ​ធ្វើការ​បូជាស.ព​ទាំង​យប់​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខេត្តព្រៃវែងមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​​ចេញពី​ភ្នំពេញ ចូល​មក​កាន់​ស្រុក​កំណើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​ពួក​គាត់​ទាំងនោះ​មួយ​ចំនួន​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​19 ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​នាំ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ជាមួយ​គ្នា​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ច្រើន​នាក់​ផង​ដែរ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ឲ្យ​បាន​ខ្ពស់​អនុវត្ត​តាម​វិធានការ 3 ការពារ 3​កុំ ហើយ​ក្នុង​ករណី​ឃើញ​មាន​អ្នក​មក​ពី​ខាងក្រោយ​ដោយ​មានការ​សង្ស័យ សូម​រាយការណ៍​ជា​បន្ទាន់​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​អាច​ចាត់វិធានការ​បាន​ទាន់​ពេលវេលា កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍​យើង​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ