ព្រះអង្គម្ចាស់រាជទាយាទបារ៉ែនកាលពីថ្ងៃទី១៣ មីនា បានធ្វើការអំពាវនាវថ្មីមួយឱ្យមានការចរចា ហើយមានបន្ទូលថា នឹងបើកធ្វើការបោះប្រជាមតិមួយលើបញ្ហាដូចជាការពង្រឹងអំណាចរបស់សភាជាដើម។
ព្រះអង្គម្ចាស់ស៊ិក សាលម៉ាន អាល់ខាលីហ្វាមានបន្ទូលតាមទូរទស្សន៍ថា យើងបានធ្វើការយ៉ាងសកម្មដើម្បីបង្កើតការទាក់ទងគ្នា ហើយស្តាប់ពីបំណងប្រាថ្នារបស់គ្រប់ភាគីដែលបង្ហាញពីឆន្ទៈរបស់យើងបន្តការចរចាជាតិមួយ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលធំមួយកាលពីថ្ងៃទី១៣ មីនា នោះដែរធ្វើឱ្យស្ទះដល់ផ្លូវថ្នល់សំខាន់នៃសង្កាត់ពាណិជ្ជកម្មរបស់រាជធានីបារ៉ែនបណ្តាលឱ្យមានការស្ទះយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រនេះពុំធ្លាប់មានតាំងពីចាប់ផ្តើមការតវ៉ាកាលពី១ខែមុនមក។ បាតុករជាច្រើនពាន់នាក់បានរាំងខ្ទប់តាំងពី មុនពេលព្រឹកព្រលឹមនូវផ្លូវចេញចូលសង្កាត់ហិរញ្ញវត្ថុក្រុងម៉ាណាម៉ាធ្វើឱ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយរារាំងពុំអាចឱ្យមនុស្សជិះរថយន្តទៅធ្វើការបាន។
ម្យ៉ាងវិញទៀតប៉ូលិសបានឡោមព័ទ្ធជំរំតង់របស់ពួកអ្នកតវ៉ានៅទីលាន PERLE ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កៅស៊ូដើម្បីបំបែកពួកបាតុករចេញពីទីនោះ។ ក៏ប៉ុន្តែដោយពុំអាចបំបែកបានមនុស្សកាន់តែប្រមូលផ្តុំគ្នាច្រើនទៀតរួចប៉ូលិសបានដកថយចេញពីទីលាន
នោះ ៕
ចែករំលែកព័តមាននេះ