ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររងផលប៉ះពាល់ពីការបិទខ្ទប់ ត្រូវផ្តល់លេខទូរស័ព្ទទៅរោងចក្រជាបន្ទាន់ប្រយ័ត្នបាត់ឱកាសទទួលប្រាក់ឧបត្ថម្ភសង្គមពីរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុនាកន្លងមក ក្រសួងការងារបានជូនដំណឹងដល់កម្មករនិយោជិតរោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប…

រាជធានីភ្នំពេញ ៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុនាកន្លងមក ក្រសួងការងារបានជូនដំណឹងដល់កម្មករនិយោជិតរោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប ក្នុងទីតំាងទំាងនោះ ស្រង់ស្ថិតិបុគ្គលិករបស់ខ្លួនហើយផ្ញើទៅក្រសួង ។ ចំណែកកម្មករ កម្មការិនី វិញត្រូវផ្តល់លេខទូរស័ព្ទជាក់លាក់របស់ខ្លួនទៅកាន់ផ្នែករដ្ឋបាលរោងចក្រដែលខ្លួនធ្វើការឲ្យមុនថ្ងៃទី ២៧ ខែឧសភានេះ បើមិនដូច្នេះទេក្រសួងមិនទទួលខុសត្រូវចំពោះការខកខានមិនទទួលបានប្រាក់ឧបត្ថម្ភសង្គមពីរដ្ឋនោះឡើយ ។ 

កាលពីថ្ងៃទី ១១ ខែឧសភា រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសសម្រេចឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាត ចាប់ពីជិត ១៦ មុឺនរៀល ដល់ជាង ៣០ មុឺនរៀល ។ ក្នុងនោះកម្មករ កម្មការិនីម្នាក់ក៏ទទួលបានការឧបត្ថម្ភរួម ១៦ មុឺនរៀលផងដែរ ។ 

តាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១១ ឧសភាឆ្នាំ ២០២១ ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ។ រាជរដ្ឋាភិបាលបានកំណត់ថា គ្រួសារប្រជាពលរដ្ឋគោលដៅនៅរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានរបបឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយសម្រាលបន្ទុកថ្លៃស្បៀងអាហារ និងសម្រាប់ជួយបង់ថ្លៃទឹកស្អាត និងអគ្គិសនី ក្នុងកម្រិតអប្បបរមា សរុបមួយលើកគត់តាមរយៈធនាគារវីង (Wing) ទៅតាមទំហំគ្រួសារ ។ 

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១២ ឧសភានេះ បានបញ្ជាក់ថា កម្មកកម្មការិនី ត្រូវផ្តល់លេខទូរស័ព្ទដែលអាចទាក់ទងបានចំនួន ១ ខ្សែ ទៅអ្នកទទួលបន្ទុករដ្ឋបាលរោងចក្ររបស់ខ្លួន ដើម្បីឲ្យអ្នកទទួលបន្ទុករដ្ឋបាលធ្វើបច្ចុប្បន្នភាពតារាង បញ្ជីឈ្មោះមកក្រសួងឲ្យបានមុនថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ។ កម្មករនិយោជិត ត្រូវរក្សាលេខទូរស័ព្ទដែលបានផ្តល់ឲ្យរោងចក្រនោះ រហូតដល់ពេលជំងឺ កូវីដ ១៩ ត្រូវបញ្ចប់ ។ កម្មករ កម្មការិនី ទទួសខុសត្រូវខ្លួនឯងចំពោះការខាតបង់ផលប្រយោជន៍ផ្សេងៗដែលបណ្តាលមកពីការខកខាន ឬយឺតយាវក្នុងការផ្តល់លេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណបញ្ជាក់សញ្ជាតិខ្មែរទៅឲ្យអ្នកទទួលបន្ទុករដ្ឋបាលរបស់រោងចក្រ ។ 

នៅក្នុងសេចក្តីជូនដំណឹងដដែលនោះ ក្រសួងបានតម្រូវឲ្យម្ចាស់ ឬនាយករោងចក្រ បំពេញបែបបទឯកសារមួយចំនួនទៅក្រសួងការងារដែលក្នុងនោះ ដូចជាការធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ និងអត្តសញ្ញាណខ្មែររបស់កម្មករនិយោជិត និងផ្តល់បញ្ជីលកម្មករនិយោជិតនិងឈ្មោះពេទ្យ ឬគិលានុបដ្ឋាកប្រចំារោងចក្រ ទៅក្រសួងឲ្យបានរួសរាន់ជាដើមនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ