ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ អូស្ត្រាលី​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង​៧០​លាន​ដុល្លារ​អា​មេ​រិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ថវិកា​ជា​បន្តបន្ទាប់​មក​ដល់​កម្ពុជា ជាក់ស្ដែង​ចាប់តាំងពី​កម្ពុជា​បាន​ជួប​វិបត្តិ​នៃ​ជំងឺ​នេះ​តាំងពី​២០២០​កន្លង​មក អូស្ត្រាលី បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​កម្ពុជា​ប្រមា​ន​៧១​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រឹង​ភាព​ធន់​និង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​កូ​វី​ដ ១៩ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ថវិកា​ជា​បន្តបន្ទាប់​មក​ដល់​កម្ពុជា ជាក់ស្ដែង​ចាប់តាំងពី​កម្ពុជា​បាន​ជួប​វិបត្តិ​នៃ​ជំងឺ​នេះ​តាំងពី​២០២០​កន្លង​មក អូស្ត្រាលី បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​កម្ពុជា​ប្រមា​ន​៧១​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រឹង​ភាព​ធន់​និង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​កូ​វី​ដ ១៩ ។

កាលពី​ស​ប្តា​ហ៍​មុន​នេះ អូស្ត្រាលី​បាន​ចុះ​កិច្ច​ព្រម ព្រៀង​មួយ​ជាមួយនឹង កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ដើម្បី​ផ្ដល់​ថវិកា​៤ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​សេដ្ឋកិច្ច និង​ពលរដ្ឋ​កម្ពុជា ។

យោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា ថវិកា​ដែល​ផ្ដល់​នេះ គឺជា​ថវិកា​បន្ថែម​លើ​មូលនិធិ​ពង្រឹង​ភាព​ធន់​របស់​អូស្ត្រាលី​-UNDP ជា​យន្តការ​មួយ​ប្រកបដោយ​ភាព​ទន់ភ្លន់ ដែល​បាន​នឹង​កំពុង​ផ្ដល់​ការ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប និង​ស្ដារ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច ដែល​បង្ក​ឡើង​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មូលនិធិ​នេះ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រីក​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​កម្ពុជា​កំពុង​អនុវត្ត ហើយ​ដែល​កន្លង​មក​បាន​ផ្ដល់​សាច់ប្រាក់​ចំនួន ២៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ប្រមាណ ៦៩៣.០០០ គ្រួសារ​នៅ​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នេះ​។

អូស្ត្រាលី​ និង UNDP បាន​ផ្ដល់​ការ​គាំទ្រ​ដល់​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ របស់​រាជ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ធ្វើ​លទ្ធកម្ម​ឧបករណ៍ ថា​ប្លេ​ត​ចំនួន​១៧០០​គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កំណត់​អត្ត សញ្ញាណ​ប្រជាពលរដ្ឋ រាប់​សែន​គ្រួសារ​ដែល​រង​ផល​ប៉ះ ពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​នានា​។ មូលនិធិ​នេះ​ក៏​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជុំវិញ​ការ បង្កើត​គំរូ​សម្រាប់​ព្យាករណ៍ និង​វិភាគ​លើ​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩ ដើម្បី​ផ្ដល់​ជា​ព័ត៌មាន សម្រាប់​ការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ សម្រាប់​ជួយ​ដល់​អ្នក​ដែល​ងាយ​រង គ្រោះ​ជាងគេ​។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា កូ​វី​ដ​-១៩ នាំ​មក​នូវ​បញ្ហា​ប្រ ឈម​បន្ទាន់​ចំពោះ​មុខជា​ច្រើន ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច ជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​នាម​ជា​ដៃគូ និង​មិត្ត​ភ័ក្ត្រ​យូរអង្វែង​របស់​ប្រទេស​នេះ យើង​ចង់​ធ្វើ​អ្វី​ដែល អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រាល​ផល​ប៉ះពាល់​ទាំងនេះ ជា​ពិសេស​ផល​ប៉ះពាល់​មក​លើ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ជាងគេ​។ តាម​រយៈ​ការ​សហការ​ជាមួយនឹង UNDP យើង​ក៏​កំពុង​បង្កើន​ថវិកា​គាំទ្រ សម្រាប់​ការងារ​ដែល​ចាំបាច់​នៅ​ពេល​បច្ចុប្បន្ន ដើម្បី​ជួយ​កម្ពុជា​ក្នុង ការ ត្រៀម​ស្ដារ​សេដ្ឋ កិច្ច​ឡើង​វិញ​ឱ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​បរិ​យា​បន្ន បន្ទាប់​ពី​ការ​រាតត្បាត​ជាស​កល​នេះ ។

លោក​បន្ត ថវិកា​៤​លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បន្ត​ការ​អនុវត្ត​ការងារ ពង្រឹង​កម្មវិធី​ជំនួយ​សង្គម និង​គាំទ្រ​ដល់​អាជីវកម្ម​នៅ​ក្នុងស្រុក ដើម្បី​សម្រប​ខ្លួន​ទៅ​ស្ថាន ភាព​ដែល​ពួក​គេ​ជួប​ប្រទះ ក្នុងអំឡុងពេល​ដែល​មានការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះ ព្រមទាំង​អាទិភាព​ដទៃ​ទៀត​ដែល​នឹង​ត្រូវ​កំណត់ តាម​រយៈ​ការពិគ្រោះ​យោបល់​ជាមួយ នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ី​វិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ