ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារាភាពយន្ត​ជើង​ចាស់​អ្នកស្រី ណុ​ប ណែម នៅ​មានជីវិត ក្រោយ​បាត់​វត្តមាន​ជាង​១០​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ដួង តារា ឬ​អ្នកស្រី ណុ​ប ណែម ត្រូវ​បាន​គេ​ដឹង​ថា អ្នកស្រី​កំពុង​រស់រាន​មានជីវិត​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ដួង តារា ឬ​អ្នកស្រី ណុ​ប ណែម ត្រូវ​បាន​គេ​ដឹង​ថា អ្នកស្រី​កំពុង​រស់រាន​មានជីវិត​នៅឡើយ​ទេ ខណៈ​ពេល​ដែល​អ្នកស្រី​បាន​បាត់​វត្តមាន​ឈឹង​អស់​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ទស្ស​និក​ជា​ច្រើន​បាន​សន្និដ្ឋាន​ពី​ការ​ទទួលមរណភាព​របស់​អ្នកស្រី​។ យ៉ាងណា​នា​ពេល​នេះ អ្នកស្រី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មានជីវិត​នៅឡើយ និង​កំពុង​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ជាមួយនឹង​ការ​ញាំញី​ដោយ​ជំងឺ និង​ជរាពាធ​។

បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Amazing Cambodia បានអោយ​ដឹង​ថា ថ្ងៃនេះ យើងខ្ញុំ​មាន​សេចក្តី​រំភើប​ត្រេកអរ​ដែល​បាន​សំណេះសំណាល​ជាមួយ​លោកយាយ ដួង តារា (​ឬ​លោកស្រី ណុ​ប ណែម​) ដែល​ជា​តារាភាពយន្ត​ជើង​ចាស់​ម្នាក់​បាន​បាត់​មុខ​ពី​សង្វៀន​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ រហូត​ដល់​មាន​ព័ត៌មាន​ចចាមអារ៉ាម​អកុសល​មួយ​ចំនួន​ថា លោកយាយ​បាន​លាចាក​លោក​ហើយ​។

ផេ​ក​ខាងលើ​បញ្ជាក់​ថា តាម​ការ​ពិត​គាត់​នៅ​រស់​ទេ ជាមួយ​ចៅស្រី​ម្នាក់​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោយ​បោះបង់​អាជីព​នេះ​ទាំង​អា​លោះ​អាល័យ​។ លោកយាយ​បាន​បកស្រាយ​ច​ម្ង​ល់​ថា មូលហេតុ​ដែល​លោកយាយ​លាចាក​ពី​សិល្បៈ​ថតកុន ដោយសារ​តែ​មាន​ជំងឺ​ពុក​ឆ្អឹង​មិន​អាច​ថត​បន្ត​បាន ទើប​ផ្លាស់​ប្តូរ​មក​រស់នៅ​កំពង់ស្ពឺ​ជាមួយ​កូនស្រី ជាទី​តាំង​ដែល​លោកយាយ​ធ្លាប់​រស់នៅ​ស្គាល់​គេឯង​កាលពី​ជំនាន់​ប៉ុ​ល​ពត​។ រឿង​ចុង​ក្រោយ​ដែល​លោកយាយ​បាន​ថត​ក្នុង​ជីវិត​សិល្បៈ​មាន​ដូច​ជា រឿង «​ជ្រោះ​ស្នេហ៍​ពេជ្រនិល​» រឿង «​ថ្ងៃ​រះ​បញ្ច្រាសទិស​» រឿង «​តេ​ជោ​ដំ​ឌិន​» រឿង «​ផ្នូរ​សត្យា​» រឿង «​កង​កម្ម​កង​កែវ​» ។​ល​។

អ្នកស្រី ណុ​ប ណែម​បានអោយ​ដឹង​ទៀត​ថា ភាពយន្ត​ដែល​គាត់​បាន​ចូល​សម្តែង​ដំបូង គឺ​រឿង លោហិត​វាសនា ផលិតកម្ម​ក្រុងកែប​ភាពយន្ត ដឹក​រឿង​ដោយ លោក ផឹក សំ​ផេ​ន ក្នុង​ឆ្នាំ​១៩៦៤ (​បញ្ចាំង​ឆ្នាំ​១៩៦៥) ហើយ​បាន​ចូល​ថតកុន​តាម​រយៈ​លោកស្រី ជិន ស៊ី​ណាត ដែល​ជា​តារាភាពយន្ត​សម័យ​នោះ​។

សព្វថ្ងៃ លោកយាយ​មាន​ព្រះ​ជន្មាយុ​៨១​ឆ្នាំ​ហើយ ហើយ​សព្វថ្ងៃ​កូនស្រី​គាត់​បាន​ស្លា​.​ប់ នៅ​សល់​តែ​ចៅស្រី​នៅផ្ទះ​ជាមួយ​គ្នា​ជួយ​ចិញ្ចឹម​មើលថែ​។ ប្រិ​យ​មិត្ត ដែល​ស្រឡាញ់​រាប់អាន​គាត់ អាច​ជួយ​បរិច្ចាគ​ថវិកា​តាម ABA ចៅស្រី​គាត់​ផ្ទាល់ 000710640 PICH MAKARED​។ «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ