ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​អភិបាលខេត្ត​សៀមរាប បញ្ចេញស្នាដៃ​ក្នុង​ការ​ធ្វើ​ម្ហូប​ជូន​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​សម្ដែង​នូវ​ការ​អរគុណ​សម្រាប់​ការ​លះបង់​ដ៏​ធំធេង​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ខេត្តសៀមរាប ក្នុង​សកម្មភាព​ទប់ស្កាត់ ការពារ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នោះ លោក​ជំទាវ ទាង…

ខេត្តសៀមរាប ៖ ដើម្បី​សម្ដែង​នូវ​ការ​អរគុណ​សម្រាប់​ការ​លះបង់​ដ៏​ធំធេង​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ខេត្តសៀមរាប ក្នុង​សកម្មភាព​ទប់ស្កាត់ ការពារ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នោះ លោក​ជំទាវ ទាង អេ​ង ទៀសី​ហា ភរិយា​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​រៀបចំ​ធ្វើ​ម្ហូបអាហារ​សម្រាប់​ជូន​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​លើកទឹកចិត្ត​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ពី​ចម្ងាយ​។

តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់​លោក​ជំទាវ ទាង អេ​ង ទៀសី​ហា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នេះ លោក​ជំទាវ​បាន​សរសេរ​យ៉ាង​ដូច្នេះ ៖ នាង​ខ្ញុំ​សូម​ផ្ញើ​ចិត្ត​នឹករលឹក និង​ការ​ផ្តល់​កម្លាំងចិត្ត​ពី​ចម្ងាយ ថ្ងៃនេះ​ខ្ញុំ​បាន​ធ្វើ​ម្ហូប​ខ្លះ ដើម្បី​ជូន​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច មិន​មាន​អ្វី​ធំដុំ​អី​ទេ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​ខ្ញុំ ទោះបីជា​យើង​នៅផ្ទះ​មិន​អាច​ចេញ​ទៅ​ដោយ​ផ្ទាល់ ប៉ុន្តែ​យើង​ក៏​អាច​ធ្វើ​អ្វី​ឲ្យ​មាន​ន័យ ឬ​ក៏​អាច​និយាយ​បាន​ថា សុំ​លើកទឹកចិត្ត​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ពី​ចម្ងាយ​ផង​។

លោក​ជំទាវ សរសេរ​បញ្ជាក់​ទៀត​ថា អរគុណ​សម្រាប់​ការ​លះបង់​ដ៏​ធំធេង​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ ក៏​ដូច​ជា​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ខ្ញុំ​ដឹង​ថា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ​អ្នក​ទាំងអស់​គ្នា​មិន​បាន​សម្រាក ឲ្យ​បាន​ពេញកម្លាំង និង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ក្បែរ​ជាមួយ​ក្រុម​គ្រួសារ​ដូច​មុន​ទេ តែ​ទោះបីជា​យ៉ាង​ក៏​ដោយ​នាង​ខ្ញុំ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​សូម​កោតសរសើរ និង​ជាមួយ​មោទនភាព ដែល​មាន​ក្រុម​គ្រូពេទ្យ ក្លាហាន ហ៊ាន​ចេញ​មក​ប្រយុទ្ធ​ប្រឆាំង និង​ជួយ​សង្គ្រោះ​មើលថែ​ព្យាបាល​ដល់​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នេះ​។

ជា​ការ​ឆ្លើយ​តប​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្តសៀមរាប តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ម្សិលមិញ​ដែរ​នោះ លោក​សូម​ថ្លែងអំណរគុណ ដោយ​ការ​ដឹងគុណ ចំពោះ​ការ​ចូលរួម របស់​លោក​ជំទាវ ជាមួយ​ក្រុមការងារ​ជួរ​មុខ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ខេត្តសៀមរាប​។

ជាមួយនឹង​សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​នេះ​ដែរ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ធ្លាប់​បាន​បង្ហាញ​នូវ​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​«​ហ្វេ​ស​ប៊ុ​ក​»​ផ្លូវការ​របស់​លោក​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា មន្ត្រី​ខ្ញុំ កងកម្លាំង​ខ្ញុំ គ្រូពេទ្យ​ខ្ញុំ ហត់នឿយ​ណាស់ តាំងពី​ព្រឹក​ទល់​យប់ រៀងរាល់ថ្ងៃ ដើម្បី​ព្យាបាល មើលថែ​រក្សា ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ។ សូម​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា ដើម្បី​ការពារ​ខ្លួនឯង និង​ក្រុម​គ្រួសារ ព្រមទាំង​ជា​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំង ក្រុមការងារ​សុខាភិបាល​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ