ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! រថយន្ត​២​គ្រឿង​ពន្លះ​គ្នា បែរជា​ក្រឡាប់​​សង្កត់ពីលើ​អ្នក​បើក​ម៉ូតូ​ស្លា​.​ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ឃ្លុប​ដឹក​ភេសជ្ជៈ​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​បត់​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​រយះ​បែក​ទ្រុង ហើយ​ក្រឡាប់ ចាក់​ភេសជ្ជៈ​ចោល​ពេញ​ផ្លូវ និង​សង្កត់​លើ​បុរស​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​អោយ​ស្លា​.​ប់​នៅ​នឹង​កន្លែង​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ឃ្លុប​ដឹក​ភេសជ្ជៈ​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​បត់​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​រយះ​បែក​ទ្រុង ហើយ​ក្រឡាប់ ចាក់​ភេសជ្ជៈ​ចោល​ពេញ​ផ្លូវ និង​សង្កត់​លើ​បុរស​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​អោយ​ស្លា​.​ប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហើយ​ក្នុង​គ្រោះថ្នាក់​នេះ​ដែរ បាន​បណ្តាល​អោយ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ឃ្លុប រង​របួសធ្ងន់ និង​ព្រូ​២​នាក់​ទៀត​បាន​រង​របួសស្រាល ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​វិញ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

សេចក្តី​រាយ​ការ​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​លេខ​១០ និង​លេខ​១១ ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា មានឈ្មោះ កាន ថូ​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត កំ​ពង​ចាម បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ ១IF.១១៧៣ មួយ​គ្រឿង​។

នគរបាល​អោយ​ដឹង​បន្ត​ថា គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​រថយន្ត​ដឹក​ភេសជ្ជៈ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D.៥៣៩០ ជិះ​គ្នា​៣​នាក់ បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ម៉ាក​DAEWOO ពណ៌​ឈាម​ជ្រូក អត់​ស្លាក​លេខ មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​ឈ្មោះ ប៊ី ប៊ូ​តេន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​មឿ​ន​ជ័យ ឃុំ​មឿ​ន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង ខណៈ​ដែល​កំពុង​តែ​បត់​ឆ្លងផ្លូវ​។ ក្នុង​គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​រថយន្ត​ដឹក​ភេសជ្ជៈ​បែក​ទ្រុង​ឃ្លុប ហើយ​ក្រឡាប់​សង្កត់​អ្នកដំណើរ​ម្នាក់​បើកបរ​ម៉ូតូ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

បើ​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង (​ចេញពី​ភ្នំពេញ​) ដោយ​រថយន្ត​ដឹក​ដី​បើកមុខ ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ដឹក​ដី​បង្អន់ល្បឿន​បត់​ឆ្វេង​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​ដឹក​ទំនិញ​ទឹក​សុទ្ធ និង​ភេសជ្ជៈ ដែល​បើក​នៅ​ខាងក្រោយ មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​នេះ បណ្តាល​អោយ​រថយន្ត​ដឹក​ភេសជ្ជៈ​ដែល​ដឹក​ធ្ងន់​នោះ ក៏​បាន​បែក​ឃ្លុប ហើយ​ក៏​ក្រឡាប់​ទៅ​ខាងស្តាំ​ដៃ រួច​ក៏​ចង្ក​ត់​ពីលើ​ម៉ូតូ​គ្រឿង បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​ដឹក​ទំនិញ​ភេសជ្ជៈ​ខ្ទេ​ត​ពេញ​ផ្លូវ ។ ហើយ​ក្នុង​គ្រោះថ្នាក់​នេះ​ដែរ បណ្តាល​អោយ​អ្នក​បើករ​រថយន្ត​ដឹក​ទំនិញ ព្រមទាំង​ព្រូ​២​នាក់​បាន​រង​របួសស្រាល​។

ដោយឡែក រថយន្ត​ដឹក​ដី​ក៏​បាន​ព្យាយាម​បើក​គេច តែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ដេញ​តាម​ឃាត់​បាន​ទាំង​អ្នកបើកបរ និង​រថយន្ត​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ