ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងស្រែកល្វើយៗ​ឱ្យគេជួយនៅកណ្តាលទន្លេ ​ផ្អើល​ប្រជាពលរដ្ឋកំពុងសម្រាកលើទូក​ពេលយប់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​សង្ស័យ​តូចចិត្តមានជំងឺប្រចាំកាយពិបាកព្យាបាល ហើយមិនចង់អោយគ្រួសារលំបាកដោយសារគាត់

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​សង្ស័យ​តូចចិត្តមានជំងឺប្រចាំកាយពិបាកព្យាបាល ហើយមិនចង់អោយគ្រួសារលំបាកដោយសារគាត់ច្រើនតទៅទៀត រូបគាត់សំរេចចិត្តគិតខ្លី ធ្វើដំណើរមក​លោ.តពីលើស្ពានជ្រោយចង្វារ ​ប៉ុន្តែ​មិនបានសម្រេច​នោះទេ​ ដោយសារ​​មាន​បងប្អូនប្រជា​ពលរដ្ឋជួយសង្គ្រោះ​ទាន់ពេលវេលា​។​

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ការភ្ញាក់​ផ្អើលកើតឡើង​កាលពីវេលាម៉ោង៨និង១៥នាទីយប់​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅ​ចំណុច​លើស្ពានជ្រោយចង្វារចាស់  សង្កាត់ស្រះចកចក ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ។ ​

បុរសរងគ្រោះ​ម្នាក់ខាងល់​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។  

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកជួយ​សង្គ្រោះបាននិយាយប្រាប់អោយដឹងថា ខណៈពេលដែលពួកគាត់កំពុងសម្រាកនៅលើទូក​ជាប់មាត់ច្រាំងទន្លេត្រើយ​ខាងលិចគល់ស្ពាន ក៏​ឮសូរ​សំឡេង​មានមនុស្សលោតទឹក លុះ​មួយសន្ទុះក្រោយមក ក៏​ឮសូរ​សម្លេងបុរសរងគ្រោះខាងលើស្រែកល្វើយៗ​អោយគេជួយសង្គ្រោះគាត់ផង ដោយកំពុងហែលទឹកម្នាក់ឯងនៅកណ្តាលទន្លេ ។បន្ទាប់ពី​ឃើញ​ហេតុការណ៍​យ៉ាង​ដូច្នេះ ពួកគាត់ក៏​ប្រញាប់ប្រញាល់​ចេញទូកនេសាទ​ធ្វើដំណើរទៅកណ្តាលទន្លេជួយសង្គ្រោះបុរសខាងលើនោះភ្លាមៗផងដែរ ។  

តាម​ប្រភព​ព័ត៌មាន​​​ដដែល​​បាន​បន្ត​ថា បន្ទាប់ពីជួយសង្គ្រោះ​បានហើយ​ បុរសរងគ្រោះខាងលើ ​បាននិយាយរៀបរាប់អំពីដំណើររឿងខ្លះៗ និងមូលហេតុដែលបុរសរងគ្រោះ​ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ប្រាប់អ្នកជួយសង្គ្រោះ​​ឱ្យ​ដឹង​ថា រូបគាត់មានយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមួយប្រពន្ធនិងកូន ។  

​បុរសរងគ្រោះបានរៀបរាប់​បន្តថា ដោយសារតែរូបគាត់​មានជំងឺ​​រ៉ាំរៃប្រចាំកាយ គឺបំពង់ក​របស់​គាត់ដុះសាច់ជុំវិញបំពង់ក ពិបាកព្យាបាល  ហើយកន្លងមកគាត់ក៏ធ្លាប់ទៅព្យាបាលជំងឺនេះដល់ក្រៅប្រទេសផងដែរ តែហាក់ដូចមិនសូវធូរស្រាល ព្រោះជំងឺនេះត្រូវការពេលវេលាព្យាបាលយូរ និង​ចំណាយអស់ថវិកាច្រើន ​​ហើយ​​រូបគាត់​មិនចង់អោយគ្រួសារមានការលំបាកដោយសារគាត់ច្រើន ទើបគាត់សម្រេចចិត្តមកលោ.តទឹកពី​លើស្ពានជ្រោយចង្វារបញ្ចប់ជីវិតខ្លួនឯង ដើម្បីគេចពីបញ្ហាស្មុគស្មាញទាំងអស់នោះ តែការ​ប៉ុនប៉ងបញ្ចប់ជីវិត​ខ្លួនឯង​នេះមិនបានសម្រេចនោះទេ ហើយនៅ​ពេលដែលគាត់លោ.តទឹក​ក៏បណ្តាល​ឱ្យ​រងរបួសស្រាលជាំពេញខ្នង​ថែមទៀតផង។    

បន្ទាប់ពីជួយសង្រ្គោះ ជនរងគ្រោះ​មិនបាននិយាយអ្វីច្រើនជាងនេះទេ ដោយមានភាពខ្មាសអៀន រូប​គាត់​គិតតែ​ពី​សម្ងំលាក់ខ្លួននៅក្នុងប៉ុស្តិ៍ប្រចាំការរបស់សមត្ថកិច្ចនៅក្រោមជ្រោយចង្វានោះ ដោយមិននិយាយស្ដីរកអ្នកណាទាំងអស់ ។ 

ក្រោយកើតហេតុ ជនរងគ្រោះក៏បានភ្ញាក់ខ្លួនលែងគិតខ្លី និងបានសម្រេចចិត្តទូរស័ព្ទហៅគ្រួសារអោយមកទទួលយក​គាត់ត្រឡប់ទៅផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ