ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញមន្ត្រីនគរបាល សុខាភិបាល ទាហាន ជាច្រើនរូបព្រមទាំងសន្តិសុខស្ថានទូតបារាំងឆ្លងកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានសេចក្ដីជូនដំណឹងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១ នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះគេសង្កេតឃើញមានមន្ត្រីនគរបាល ទាហានក្រសួងការពារជាតិ មន្ត្រីសុខាភិបាល រួមទាំងសន្តិសុខស្ថានទូតបារាំងផងដែរ មានវិជ្ជមានកូវីដ-១៩ ។

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសេចក្ដីជូនដំណឹងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១ នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះគេសង្កេតឃើញមានមន្ត្រីនគរបាល ទាហានក្រសួងការពារជាតិ មន្ត្រីសុខាភិបាល រួមទាំងសន្តិសុខស្ថានទូតបារាំងផងដែរ មានវិជ្ជមានកូវីដ-១៩ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ «រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់»។

តាមរយៈអត្តសញ្ញាណដែលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញ សម្រាប់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥១ នាក់ គេឃើញមានមន្ត្រីនគរបាលសរុប ១៩ នាក់ វិជ្ជមានកូវីដ-១៩ បន្ទាប់មកមានមន្ត្រីសុខាភិបាល ៨ នាក់ ឆ្លងកូវីដ-១៩ និងមន្ត្រីក្រសួងការពារជាតិ ៣ នាក់វិជ្ជមានកូវីដ និងមានសន្តិសុខស្ថានទូតបារាំង ១ រូប ។ ក្រៅពីនោះ គឺមានសមាភាពផ្សេងៗទៀត គឺកងរាជអាវុធហត្ថ កម្មករោងចក្រ អ្នកលក់ដូរចល័ត ហាងម៉ាស្សា គ្រូបង្រៀន អ្នកដឹកជញ្ជួន បុគ្គលិកធនាគារ ជាងសំណង់ កម្មករសំណង់ អ្នករត់កង់៣ អ្ន​កបើកឡានដឹកស៊ីម៉ង់ សន្តិសុខហាង និង អ្នកអនាម័យក្រសួងការងារ មន្ត្រីក្រសួងបរិស្ថាន ១ រូប ផងដែរ ។

រដ្ឋបាលរាជធានីភ្នំពេញ «បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ» ។

សូមបងប្អូនពិនិត្យមើលឈ្មោះអ្នកជំងឺទាំង ២៥១ នាក់ តើមានធ្លាប់បានប្រាស្រ័យទាក់ទងជាមួយគាត់ដែរ ឬយ៉ាងណា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ