ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ដំណឹង​ពេញ​មួយ​ថ្ងៃ លុះ​ប្រទះ​ក្មេង​ទាំង​២​ក្នុង​រណ្ដៅ​ដី​តែមួយ​​យ៉ាង​រន្ធ​.​ត់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ចំនួន​២​នាក់​ដែល​បាត់​ដំណឹង​ស្ទើរ​ពេញ​មួយ​ថ្ងៃ ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​នាំ​គ្នា​រាវរក​ឃើញ​ស្លា​.​ប់​ជាមួយ​គ្នា​យ៉ាង​រន្ធត់​នៅ​ក្នុង​ទឹក​រណ្ដៅ​យ៉ាង​ជ្រៅ ដែល​ត្រូវ​បាន​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី​លក់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​មុន្នី​២…

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ចំនួន​២​នាក់​ដែល​បាត់​ដំណឹង​ស្ទើរ​ពេញ​មួយ​ថ្ងៃ ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​នាំ​គ្នា​រាវរក​ឃើញ​ស្លា​.​ប់​ជាមួយ​គ្នា​យ៉ាង​រន្ធត់​នៅ​ក្នុង​ទឹក​រណ្ដៅ​យ៉ាង​ជ្រៅ ដែល​ត្រូវ​បាន​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី​លក់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​មុន្នី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ ម្នាក់​មានឈ្មោះ វុ​ធ ណា​វី​ន អាយុ​១១​ឆ្នាំ រស់នៅ​ជិត​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ ឡាយ យ៉ុ​ង​បី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល​។

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ក្មេង​ប្រុស​ទាំង​២​នាក់​នោះ បាន​នាំ​គ្នា​ចុះ​ហែល​ទឹក​លេង​នៅ​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ​នោះ ហើយ​ទំនងជា​រអិល​ទៅ​កន្លែង​ទឹក​ជ្រៅ ទើប​ធ្វើ​ឱ្យ​លង់​ស្លា​.​ប់​ទាំង​២​នាក់​តែ​ម្ដង​។

ចំណែក​អាណាព្យាបាល​របស់​ក្មេង​រង​គ្រោះ​វិញ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កូន​ៗ​របស់​ខ្លួន បាន​ដើរ​លេង​បាត់​ដំណឹង​ពេញ​មួយ​ថ្ងៃ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ បើ​ទោះជា​សួរនាំ​គ្នីគ្នា​ដែល​ត្រូវជា​មិត្តភក្តិ​របស់​កូន​ៗ​គាត់ ក៏​គ្មាន​នរណា​បានដឹង​ថា តើ​កូន​ៗ​របស់​គាត់​ទៅ​ណា​ដែរ? ប៉ុន្តែ​អ្នកខ្លះ​អះអាង​ថា គេ​បានឃើញ​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ ទៅ​ហែល​ទឹក​លេង​នៅ​រណ្ដៅ​ដី​ខាងលើ ទើប​អាណាព្យាបាល​នាំ​គ្នា​ទៅ​រក​នៅ​ទីនោះ ក៏​ប្រទះ​ឃើញ​សាកស​.​ព​ក្មេង​ប្រុស​ទាំង​២​នាក់​តែ​ម្ដង​។

សូម​បញ្ជាក់​ថា នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​មុន្នី ឃុំ​អន្លង់​វិល ខាងលើ​នេះ សំបូរ​ទៅ​ដោយ​រណ្ដៅ​ដី​ធំ​ៗ ហើយ​ជ្រៅ​ៗ​សម្បើម​ណាស់ ដែល​ពួក​ឈ្មួញ​ទុច្ចរិត​កាយ​យក​អាច​ម៌​ដី​លក់ លើស​ពី​ច្បាប់​ហាមឃាត់​។ ហើយ​ការ​កាយ​យក​អាច​ដី​លក់​របស់​ពួក​ឈ្មួញ ហាក់​មិន​បាន​គោរព​ច្បាប់​ទេ​។

ពួក​ឈ្មួញ​អាច​ម៌​ដី​ទាំងនោះ បាន​ប្រើ​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី ដែល​មាន​ជម្រៅ​ជ្រៅ​ស្ទើរ​ដល់​ក្បាល​ប្រែ​ត គ្មាន​អាជ្ញាធរ ឬ​ស្ថាប័ន​ជំ​ន​ញ​ណា ចុះ​ត្រូវ​ពិនិត្យ​ឬ​ហាមឃាត់​ទេ​។ ហើយ​គេ​សង្ស័យ​ថា អាច​មាន​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​បាន​ឃុំ​ឃិ​ត​ជាមួយ​ឈ្មួញ​លក់​អាច​ម៌​ដី​ទុច្ចរិត ហើយ​គួប​ផ្សំ​ជាមួយនឹង​អាជ្ញាធរ​ដែនដី​មិន​អើពើ​ផង ទើប​ពួក​ក្រុម​គ្រឿងចក្រ​ជីក​កកាយ​យក​អាច​ម៌​ដី​លក់​តាម​ទំនើងចិត្ត ដោយ​មិន​ខ្វល់ខ្វាយ​អំពី​ផល​ប៉ះពាល់ ឬ​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ដំបន់​នោះ​ទេ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា បច្ចុប្បន្ន​មាន​រណ្ដៅ​ដី​ធំ​ៗ និង​ជ្រៅ​ៗ​ជា​ច្រើន​កន្លែង ដែល​ពួក​ឈ្មួញ​ប្រើ​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី​លក់​នៅ​តំបន់​នោះ​។ ហើយ​ស្រប​ពេល​ដល់​រដូវភ្លៀង​ធ្លាក់​ខ្លាំង​បែប​នេះ​ទៀត ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​បារម្ភ​កាន់តែ​ខ្លាំង អំពី​សុវត្ថិភាព​កូនចៅ​។

ជាក់ស្ដែង​ដូច​ករណី​ក្មេង​ប្រុស​២​នាក់​ខាងលើ​នេះ បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​រណ្ដៅ​ដី​យ៉ាង​ជ្រៅ នៅ​ក្នុងភូមិ​សាស្ត្រ ខាងលើ​នេះ​។ ដូច្នេះ​សមត្ថកិច្ច ឬ​អាជ្ញាធរ គួរតែ​ចាប់​អ្នក​ជីករណ្ដៅ​ដី​ដែល​មាន​ជម្រៅ​លើស​ពី​ច្បាប់​កំណត់ ឲ្យ​មក​ទទួលខុសត្រូវ​លើ​ជីវិត​ក្មេង​ប្រុស​ទាំង​២​នាក់​ខាងលើ​នេះ ទើប​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ