ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩៖ កម្ពុជា​ទទួល​បាន​ទេសចរ​ជិត​២​ម៉ឺន​នាក់ ខណៈ​រមណីយដ្ឋាន​កែ​ច្នៃ​បែប​ឯកជន​ភាគច្រើន នៅ​មិន​ទាន់​បើក​ដំណើរ​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​​​ឱ្យដឹងកាលពី​​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ​

រាជធានី​ភ្នំពេញ​ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​​​ឱ្យដឹងកាលពី​​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ​នេះ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​នា​ចុង​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​៧-៩ ខែឧសភា មាន​ចំនួន​សរុប១៩.៧០៩នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ១៩.៤៩២នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២១៧នាក់​។

ជាមួយ​គ្នា​នោះ លោក​បាន​បង្ហាញ​ការ​កត់សម្គាល់​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖ភ្ញៀវ​ទេសចរ ទោះបី​នៅ​មាន​ចំនួន​តិច​នៅ​ឡី​យ តែ​មានការ​កើនឡើង​ខ្លះ​នៅ​តាម​គោលដៅ​នានា ពោល​គឺ​បាន​កើន​ចំនួន​ប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀប​នឹង​រយៈពេល​មួ​យស​ប្តា​ហ៍​មុន​ពេល​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ (​ដែល​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ត្រឹមតែ ៨,៩៦០ នាក់​)​។ ភ្ញៀវ​ទេសចរ​ភាគច្រើន គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត ហើយ​ការ​ដើរ​កម្សាន្ត​គឺ​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​។ ដោយឡែក ភ្ញៀវ​ទេសចរ​ពី​ភ្នំពេញ និង​ខេត្តកណ្តាល មិន​ទាន់​មាន​ចំនួន​ច្រើន​នៅឡើយ ដោយសារ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្នុង​តា​ខ្មៅ ទើបត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃ​ទី​៦ ខែឧសភា​។

រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ ភាគច្រើន​ជា​គោលដៅ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​គម្លាត​សង្គម ដូច​ជា​តំបន់​ប្រាសាទ​អង្គរ តំបន់ឆ្នេរ តំបន់​សហគមន៍​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សងព្រេង​ជាដើម ខណៈ​រមណីយដ្ឋាន​ដែល​មាន​លក្ខណៈ​កែ​ច្នៃ​បែប​ឯកជន​ភាគច្រើន ម្ចាស់​រមណីយដ្ឋាន​នៅ​មិន​ទាន់​បើក​ដំណើរ​ឡើង​វិញ​ទេ ដោយនៅ​បន្ត​រង់ចាំ​មើល​កា​រវិ​វត្ត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

គោលដៅ​ទេសចរណ៍​នៅ​តាម​បណ្តា​មូលដ្ឋាន​ខេត្ត និង​ស្រុក​មួយ​ចំនួន អាជ្ញាធរ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​ទេ អាស្រ័យ​លើ​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន ហើយ​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​បាន​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅឡើយ​។

គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មួយ​ចំនួន​នៅ​បន្ត​ប្រយ័ត្នប្រយែង និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដោយ​មានការ​ដាក់​ប៉ុស្តិ៍​យាម​នៅ​តាម​ព្រំប្រទល់​ខេត្ត​មួយ​ចំនួន ដើម្បី​សាកសួរ​ព័ត៌មាន និង​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វី​ដ​-១៩ (Rapid Test) ក្នុង​ករណី​សង្ស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ