ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ក្រុង​ដឹក​កម្មករ​​ពន្លះ​១គ្រួសារលាន់ដូចរន្ទះ ប៉ើង​​​ទាំង​​​មនុស្ស និង​ម៉ូតូ​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្តក្រុង​ដឹក​កម្មករ​បុកជាមួយ​ម៉ូតូ​មួយគ្រឿង ​បណ្តាល​ឲ្យ​ក្មេ.ង​ម្នាក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ។

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្តក្រុង​ដឹក​កម្មករ​បុកជាមួយ​ម៉ូតូ​មួយគ្រឿងជិះគ្នា​​​៣នាក់​​ (ប្តីប្រពន្ធ​និង​កូនស្រីតូច​) ​បណ្តាល​ឲ្យ​​​កូនស្រីតូចម្នាក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ​ចំណែក​ឪពុកម្តាយ​​រង​របួសធ្ងន់​ ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែឧសភា ឆ្នាំ​២០២១​នេះ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​​គីឡូម៉ែត្រ​លេខ​​១២៥-១២៦ ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ​ភាគីខាង​​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​​ម៉ាក​វ៉េវ​ (Wave) ព​ណ៌ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ​លឹ​ម វុ​ទ្ធី ភេទ ប្រុស អាយុ​៣៣​ឆ្នាំ​ មុខរបរកម្មករ​សំណង់ រស់នៅ​ភូមិ​បឹង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយ​រៀង រង​របួសធ្ងន់​ ​និង​​អ្នក​រួម​ដំណើរ​​ចំនួន​២នាក់ ក្នុងនោះម្នាក់​​ឈ្មោះ​ម៉ុ​ញ ចាន់​ធួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ ​ជា​ប្រពន្ធ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់​ និងម្នាក់ទៀត​​ឈ្មោះ​លឹ​ម ពិសី ភេទ​ស្រី អាយុ​៥​ឆ្នាំ ​ត្រូវជា​​កូន រស់នៅ​ភូមិ​ឃុំ​ជា​មួ​យ​គ្នា រង​របួសធ្ងន់ ​ក្រោយមក​ក៏បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ម​​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​​។​

តាម​ប្រភព​ដដែល​បាន​បន្ត​​ថា ភាគី​ខាង​​រថយន្ដ​​​ក្រុង​ដឹក​កម្មករ​ ម៉ាកហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 3B-3047​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ដ​នៅ​កន្លែងកើត​​ហេតុ​។

​​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា​ ​នៅ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ​ជិះគ្នា​៣នាក់​ (ប្តីប្រពន្ធនិងកូន​) ​ធ្វើដំណើរ​​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ក៏មាន​​រថយន្ដ​ក្រុង​​ដឹក​កម្មករ​​មួយគ្រឿង ​​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​​ក្នុង​ល្បឿន​លឿន ក៏​បាន​បុក​ជាមួយ​​ម៉ូតូ​​ចំពាក់​កណ្តាល​ម៉ូតូ​​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៉ើង​ទាំង​ម៉ូតូ​និង​មនុស្ស​ជិត​២០​ម៉ែត្រ​ បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​និង​កូនរង​របួស​ធ្ងន់ធ្ងរ ​សន្លប់​ដេក​រដូករណែល​លើ​ថ្នល់​គួរ​ឱ្យ​សង្វែគ​ ​ចំណែក​​កូនស្រី​​តូច​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ ។ ​ចំណែក​អ្នកបើកបរ​រថ​យន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ដ​នៅ​កន្លែង​ហេតុ​។

​ក្រោយ​ពេលកើតហេតុ ​ប្តី​ប្រពន្ធ​​ដែលរងរបួសធ្ងន់​​ខាងលើ ត្រូវបាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ចំណែក​ស.ព​កូន​​ស្រី​​​តូច​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ រីឯ​រថយន្ត​និង​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ ដើម្បី​តាម​រក​ម្ចាស់​រថយន្ត​​ចូល​មក​ដោះស្រាយ​​គ្នា​​តាម​នីតិវិធី​ ។ ​

ពាក់ព័ន្ធនឹងករណី​ខាងលើ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​​បញ្ជាក់​ថា មូលហេតុ​មកពី​អ្នក​បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ចំណែក​​អ្នក​បើកបរ​រថយន្ត​បើក​​បរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ