២៣នាក់ទៀត រកឃើញវិជ្ជមានកូវីដ១៩ និងកម្មករជាង ១០០០នាក់ កំពុងយកសំណាក និងធ្វើចត្តាឡីស័ក នៅខេត្តកំពង់ចាម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៣នាក់ទៀត រកឃើញវិជ្ជមានកូវីដ១៩ និងកម្មករជាង ១០០០នាក់ កំពុងយកសំណាក និងធ្វើចត្តាឡីស័ក នៅខេត្តកំពង់ចាម

1 ខែ មុន
  • Kampong Cham

ខេត្តកំពង់ចាម៖ ជំងឺកូវីដ១៩ បាន និងកំពុងតែរីករាលដាលពីកន្លែងមួយទៅកន្លែងមួយ គួរឲ្យព្រួយបារម្ភ។ ជាក់ស្តែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម…

ខេត្តកំពង់ចាម៖ ជំងឺកូវីដ១៩ បាន និងកំពុងតែរីករាលដាលពីកន្លែងមួយទៅកន្លែងមួយ គួរឲ្យព្រួយបារម្ភ។ ជាក់ស្តែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ មានចំនួន ១៦នាក់។ ក្នុងនោះ កម្មករកម្មការិនីបម្រើការងារ នៅតាមរោងចក្រ ក្នុងស្រុកបាធាយ ក៏ត្រូវបានរកឃើញ​ជាបន្តបន្ទាប់ ចំនួន ៧នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមនិងប្រធាន​មន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់រោងចក្រ ព្រមទាំងដាក់កម្លាំងសមត្ថកិច្ច​យាមប្រចាំការទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យឆ្លងទៅខាងក្រៅ ដោយមានការប្រុងប្រយ័ត្ន។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម អ្នកជំងឺទាំង ១៦នាក់នោះ ត្រូវបានរកឃើញនៅតាមបណ្ដាស្រុក រួមមាន ស្រុកស្រីសន្ធរ ២នាក់ កងមាស ២នាក់ និងស្រុកបាធាយ៧នាក់ ហ្នឹងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈចំនួន ៥នាក់ ក្នុងនោះស្រុកចំការលើ៤នាក់និងស្រុកកំពង់សៀម១នាក់។ អ្នកជំងឺទាំងនេះ ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម។

ប្រភពដដែលបន្តអោយដឹងទៀតថា តាមរយៈលទ្ធផលតេស្តរហ័សកូវីត១៩ លើមនុស្សប្រុសស្រីចំនួន១១នាក់។ នៅថ្ងៃទី៩ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលខេត្ត យកសំណាក ធ្វើតេស្តរហ័សកូវីដ១៩ លើអ្នកសង្ស័យចំនួន ៦១៨នាក់ទៀត លទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន១១នាក់។ បន្ថែមពីនេះ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈករណីកូវីដ១៩ ចំនួន ៥ នាក់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចស្ដីពីការផ្អាកសកម្មភាពផលិតកម្មក្រុមហ៊ុន លី ឈាងខប នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ដែលមានកម្មករកម្មការិនី មានវិជ្ជមានកូវីដ១៩។ ដូច្នេះ ផលិតកម្មក្រុមហ៊ុន លី ឈាងខប ត្រូវផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ ដោយមូលហេតុកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយចាប់ផ្ដើមអនុវត្តថ្ងៃទី១០ឧសភា ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ​២០២១។

លោក ផេន សុផល អភិបាលស្រុកបាធាយ ឲ្យដឹងថា នាព្រឹកថ្ងៃទី១០ឧសភា ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត រួមនឹងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យ​ការបិទខ្ទប់ភូមិអកទៀង ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ បន្ទាប់ពីបានរកឃើញ កម្មករកម្មការិនីវិជ្ជមានកូវីត១៩។ ភូមិនេះ ត្រូវបិទខ្ទប់ ចាប់ពីថ្ងៃទី១០ ឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

ចំពោះកម្មករកម្មការិនី ដែលបម្រើការងារនៅរោងចក្រ លី ឈាង មានជាង ១.០០០នាក់ កំពុងតែយកសំណាក និងបន្តយកមកធ្វើចត្តាឡីស័ក នៅតំបន់រដ្ឋបាលខេត្ត ដើម្បីចៀសវាង កុំឲ្យជំងឺនេះ ឆ្លងរីករាលដាលក្នុងសហគមន៍។

សូមបញ្ជាក់បន្ថែមថា នៅថ្ងៃទី១០ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសពីករណីអ្នកជំងឺកូវីដម្នាក់ បានស្លាប់ នៅព្រឹកព្រលឹមថ្ងៃទី១០ឧសភានេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ស្ត្រីរូបនោះ ជាកម្មការិនី រោងចក្រ​កាត់ដេរ នៅព្រៃស ក្នុងរាជធានីភ្នំពេញ មានអាយុ ២៧ឆ្នាំ និង​មានផ្ទៃពោះ ៧ខែ​។ នាង និងប្តី បានធ្វើដំណើរ​ទៅលេងស្រុកកំណើត នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែឧសភា។ នាងត្រូវបាន​បញ្ជូនទៅធ្វើចត្តាឡីស័ក នៅខេត្តកំពង់ចាម ហើយក្រោយមក ក៏ពិនិត្យរកឃើញកើតជំងឺកូវីដ១៩៕ ចាន់ ថេត

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture