ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញ​​​សួរសុខទុក្ខ និង​ចែកអំណោយ​​ដល់​កម្លាំង​​ប្រដាប់អាវុធ​ និងគ្រួសារ​​ក្នុង​​ភូមិ​ស្រអែម

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជា​តំណាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន លោក​ជំទាវ​ប៊ុន រ៉ា​នី ហ៊ុន​ សែន បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​កង​ទ័ព​ចំនួន​៦០០​គ្រួសារ​ កង​ទ័ព​ដែល​​កំពុង​សំរាក​ព្យា​បាល​នៅ​មណ្ឌល​សុខ​ភាព​ចំនួន​១០០​នាក់​ និង​កង​ទ័ព​​សមរ​ភូមិ​ផង​ដែរ​ ដែល​ពិធី​ចែក​អំណោយ​នោះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​​២៦ កុម្ភៈ នៅ​ទី​បញ្ជា​ការ

រាជ​ធានី​ភ្នំពេញ​ ៖ ជា​តំណាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន លោក​ជំទាវ​ប៊ុន រ៉ា​នី ហ៊ុន​ សែន បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​កង​ទ័ព​ចំនួន​៦០០​គ្រួសារ​ កង​ទ័ព​ដែល​​កំពុង​សំរាក​ព្យា​បាល​នៅ​មណ្ឌល​សុខ​ភាព​ចំនួន​១០០​នាក់​ និង​កង​ទ័ព​​សមរ​ភូមិ​ផង​ដែរ​ ដែល​ពិធី​ចែក​អំណោយ​នោះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​​២៦ កុម្ភៈ នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​ពល​តូច​អន្តរា​គមន៍​លេខ​៨​ដែល​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រអែម​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​។

គ្រួសារ​កង​ទ័ព​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​២០​គីឡូ​ក្រាម​ មី​យើង​១​កេស​​តូច ​ត្រី​ខ​​៥​កំប៉ុង​ សារុង​១ ក្រមា​១​ ភួយ​១​ អាវយឺត​ដៃ​វែង​១​ កំណាត់​ស​១​ដុំ​ ថវិកា​៣​ម៉ឺន​រៀល​។ កង​ទ័​ព​ដែល​កំពុង​សំរាក​ព្យា​បាល​នៅ​មណ្ឌល​សុខ​ភាព​ម្នាក់ៗ​ទទួល​បាន​​មី​យើង​១​កេស​តូច​ ត្រី​ខ​​១០​កំប៉ុង​ ស្ករ​ស​៣​គីឡូ​ក្រាម​ ទឹក​ដោះ​គោ​ឆៅ​៤​ឡូ សារុង​១ ក្រមា​១ ភួយ​១ និង​ថវិកា​១០​ម៉ឺន​រៀល​។ ចំណែក​ឯ​កង​ទ័ព​សមរ​ភូមិ​មុខ​វិញ​ម្នាក់​ៗ​ទទួល​បាន​មី​១៤​កញ្ចប់​ ត្រី​ខ​៨​កំប៉ុង​ សាច់​កំប៉ុង​១០​កំប៉ុង​ ឆៃ​ប៉ូវ​២​គីឡូ​ក្រាម​ អំបិល​១​គីឡូ​ក្រាម ទឹក​ក្រូច​១​កំប៉ុង​ ទឹក​បរិសុទ្ធ​ឱរ៉ាល់​១​ដប​ និង​ថវិកា​៣​ម៉ឺន​រៀល​។

មាន​​ប្រសាសន៍​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន បាន​​ឱ្យ​ដឹង​ថា មហិច្ឆ​តា​ឈ្លាន​ពាន​របស់​ចោរ​សៀម​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ពួក​គេ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​​ទឹក​ដី​កម្ពុជា​ដោយ​ឥត​អៀន​ខ្មាស ពិភព​លោក​​នោះ​ទេ​ ទោះ​បី​ជា​ទឹក​ដី​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​អន្តរ​ជាតិ​រួច​ទៅ​ហើយ​​ក៏​ដោយ​។ កង​ទ័ព​កម្ពុជា​អង់​អាច​ក្លាហាន​ការ​ពារ​ទឹក​ដី​មិន​ឱ្យ​​បាត់​មួយ​មិល្លី​ម៉ែត្រ​ណា​ឡើយ​។ ដោយ​សារ​​តែ​ផែន​ទី​ចោរ​ដែល​សៀម​​លួច​គូ​ឯក​តោ​ភាគី​ទើប​​ធ្វើ​ឱ្យ​មាន​បញ្ហា​ដី​៤,៦គីឡូ​​ម៉ែត្រការ៉េ​នេះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កំលាំង​សាមគ្គី​រវាង​សមរ​ភូមិ​ក្រោយ​ និង​សមរ ​ភូមិ​មុខ​ កំលាំង​ការ​ពារ​ជាតិ​មានស​ភាព​រឹង​មាំ​គួរ​ឱ្យ​កត់​សំគាល់​ ​និង​​សាមគ្គី​​គ្នាជាមួយ​ធ្លុង​មួយ​ទៀត​ផង ហើយ​លោក​ជំទាវ​មក​សាក​សួរ​សុខ​ទុក្ខ និង​ចែក​​អំណោយ​នៅ​ពេល​នេះ ​មិន​មែន​ក្នុង​នាម​ជា​ប្រធាន​កាក​បទ​ក្រហម​ទេ ​ក្នុង​នាម​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ក្រ​កម្ពុជា​។

លោក​ជំទាវ​បាន​ថ្លែង​អំណរ​គុណ និង​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​អង់​អាច​ក្លា​ហាន​របស់​​កង​ទ័ព​កម្ពុជា​ដែល​ការ​ពារ​ទឹក​ដី​​យ៉ាង​រឹង​មាំ​​មិន​ឱ្យ​ចោរ​សៀម​ចូល​ឈ្លាន​ពាន​បាន សូម្បី​តែ​មួយ​មិល្លី​ម៉ែត្រ​ក៏​មិន​អាច​យក​បាន​ដែរ​រហូត​មក​ទល់​នឹង​ពេល​នេះ ៕