ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​លំនៅឋាន​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ ហ្មត់​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែលមាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ ជញ្ជាំង​ក្តារ ក្រាល​ក្តារ ដំបូល​ប្រក់​ស្បូវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែលមាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ ជញ្ជាំង​ក្តារ ក្រាល​ក្តារ ដំបូល​ប្រក់​ស្បូវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ទាំងស្រុង កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ កើតឡើង នៅក្នុង​ភូមិ​រំចេក​លិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អាវុធ​ហ​ត្ត​ស្រុក​អន្លង់វែង បានឱ្យដឹងថា ពលរដ្ឋ​អ្នកភូមិ បាន​រាយការណ៍​ពី​កន្លែងកើតហេតុ​មក​ថា មាន​ករណី​ដោយ​គ្រោះ​អគ្គិភ័យ ឆាបឆេះ​លំនៅឋាន​ពលរដ្ឋ ខណៈនោះ កងកំលាំង​អាវុធហត្ថ បាន​ចុះ​ទៅដល់ តែ​វា​ហួសពេល​ទៅហើយ ដោយសារតែ​ដំបូល​ប្រក់​ស្បូវ​ឆាបឆេះ​លឿន​ពេក ពុំ​អាចជួយ​ពន្លត់​បាន​។​

​អាវុធហត្ថ​ស្រុក​អន្លង់វែង​ដដែល បាន​បញ្ជាក់ថា ម្ចាស់​លំនៅឋាន ឈ្មោះ ម៉ុ​ន បញ្ញា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុន សុភ​ស់ អាយុ ២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មូលហេតុ​នៃ​ការឆាបឆេះ​លំនៅឋាន​នេះ ឪពុកម្តាយ​ចេញទៅ​ធ្វើ​ចំការ​ស្រែ​បាត់ នៅសល់តែ​កូនៗ ស្រាប់តែ​ក្មេងស្រី មាន​អាយុ ៧​ឆ្នាំ បាន​យក​ភ្លើង​ដុត​ស្រមោច បណ្តាលឱ្យ​រាលដាល​ឆេះ​តែម្តង​។

កងរាជអាវុធហត្ថ បន្តថា ទំហំ​នៃ​ការបាត់បង់​ទ្រព្យសម្បត្តិ គឺ​ឆេះ​ប្រាក់​ខែ្មរ ចំនួន ១​លាន​រៀល វិទ្យុទាក់ទង ១​គ្រឿង អាគុយ​សូ​ឡា ១​ផ្ទាំង ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ