ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករអតីតរោងចក្រ QMI សម្រុកប្រជ្រៀតគ្នាចាក់វ៉ាក់សាំង ដោយមិនរក្សាគម្លាតសុត្ថិភាព​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​៩និង​​​​​២៦នាទីព្រឹកថ្ងៃទី​​​​១០ ឧសភា ឆ្នាំ​២០២១ នៅមុខរោងចក្រហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) ជាអតីតរោងចក្រ QMI

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​៩និង​​​​​២៦នាទីព្រឹកថ្ងៃទី​​​​១០ ឧសភា ឆ្នាំ​២០២១ នៅមុខរោងចក្រហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) ជាអតីតរោងចក្រ QMI ស្ថិតនៅភូមិត្រពាំងពោធិ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ គេសង្កេតឃើញ​កម្មករ កម្មការិនី​​ ព្រមទាំង​ប្រជា​ពលរដ្ឋ​នាំគ្នា​ប្រជ្រៀត​គ្នា​យ៉ាងណែនណាន់តាន់តាប់ ដើម្បីមកចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ​១៩ ដែលក្រសួងការពារជាតិ​បានរៀបចំ​​ចាក់​​​ជូន​​បងប្អូន​​កម្មករនៅចំណុចរោងចក្រ​ខាងលើ ។​

ទន្ទឹមនឹងការរៀបចំចាត់ចែងចាក់វ៉ាក់សាំងពីសំណាក់កងកម្លាំង​ខាងលើនេះដែរ​ គេសង្កេតឃើញថា កម្មករ កម្មការិនី បានសម្រុកទៅ​ចាក់វ៉ាក់សាំង​យ៉ាង​ច្រើនកុះករ រួមជាមួយនឹង​​ប្រជាពលរដ្ឋ​ដែលរស់នៅ​តំបន់​ខាងលើ គឺបាននាំគ្នាប្រជ្រៀតយ៉ាង​ណែនណាន់តាន់​តាប់​ ដោយមិន​បាន​រក្សាគម្លាតសុវត្ថិភាពឡើយ​​ ដែលបញ្ហានេះធ្វើ​​ឱ្យមាន​ការ​ព្រួយ​បារម្ភ​អាចបង្កហានិភ័យ​​ឆ្លងជំងឺកូវីដ​១៩ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ