ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ​ថ្ងៃត្រង់​រួច​ម្តាយ​ដេក​លក់​មួយភាំង ស្រាប់តែ​បាត់​កូន លុះ​រក​ឃើញ​ក្នុង​បន្ទប់ទឹក​ស្ទើរ​ស្លុតចិត្ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​អាង​បន្ទប់ទឹក​ក្នុងផ្ទះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ប្រឡាយ​ជ្រៃ ឃុំ​គោ​កប​ល្ល័​ង្គ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​អាង​បន្ទប់ទឹក​ក្នុងផ្ទះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ប្រឡាយ​ជ្រៃ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ វ៉ា​រី សា​រ៉ា ភេទ​ប្រុស អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ វុន វ៉ា​រី អាយុ​៣៩​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ផុ​ន សុភា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ជ្រៃ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ហើយ​ក្មេង​រង​គ្រោះ​គឺជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៣​នាក់ ស្រី​២​នាក់​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពេលបាយ​ថ្ងៃត្រង់​រួច គាត់​ក៏​បាន​លង់លក់​មួយ​ភ្លាំង ដោយ​មិនដឹង​ថា កូនប្រុស​របស់​គាត់​ទៅ​ងូតទឹក​អាង​នោះ​ទេ លុះ​នៅ​ពេល​ក្រោក​ពី​ដេក​ក៏​បាត់​កូន ហើយ​រូប​គាត់​ក៏​បាន​ដើរ​ខាងក្រៅ​តែ​មិនឃើញ​ឡើយ លុះ​ទៅ​មើល​នៅ​បន្ទប់ទឹក​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ស​.​ពកូន​ប្រុស​អណ្តែត​ក្នុង​អាង​ទឹក​បាត់​ទៅ ដោយ​មិនដឹង​ថា លង់ទឹក​តាំងពី​ពេល​ណា​នោះ​ទេ ។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា អាង​ទឹក​កន្លែង​កើតហេតុ​នោះ មានកំ​ពស់​ជាង​ប្រហែល​១​ម៉ែត្រ និង​បណ្តោយ​ប្រហែល​២​ម៉ែត្រ ហើយ​សង្ស័យ​ថា ក្មេង​រង​គ្រោះ​បាន​លេង​សាប៊ូ រួច​ធ្លាក់​ចូល​ក្នុង​អាង ឬ​ក៏​ឈោង​យក​ផ្តិល បណ្តាល​ច្រឡោត​ចូល​ក​ក្នុង​អាង ហើយ​ក៏​លង់​ស្លា​.​ប់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ស​.​ព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​អាឡោះអាល័យ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ