ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជា​​​ង​២០០នាក់លើកគ្នា​តវ៉ា​​បិទ​ផ្លូវវ៉េងស្រេង ទាមទារម្ចាស់បន្ទប់ជួលបញ្ចុះតម្លៃ​៥០%​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​១០​និង​៤០នាទីព្រឹកថ្ងៃទិ​១០ ឧសភា ឆ្នាំ​​​២០២១ ប្រជា​ពលរដ្ឋ​ដែលជាអ្នក​ស្នាក់នៅ​បន្ទប់ជួល​ប្រមាណ​​ជា​​​ង​២០០នាក់ ​បាននាំគ្នា​ចេញមកតវ៉ា​នៅលើផ្លូវវ៉េងស្រេង ស្ថិត​ក្នុង​សង្កាត់

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​កម្មករ​កម្ម​ការ​នី​រោងចក្រ ប្រមាណ​ជាង​២០០​នាក់ បាន​នាំ​គ្នា​ប្រមូលគ្នា​នៅ​លើ​ដងផ្លូវ សុំ​អោយ​អាជ្ញាធរ​សា​ធារ​ណះ ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​បន្ទប់​ជួល​ចុះថ្លៃ​បន្ទប់​៥០​ភាគរយ ។ ការ​ប្រមូលផ្តុំ​គ្នា​ខាងលើ ធ្វើ​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​បន្ទប់​ជួល​របស់​ពួក​គេ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វ​លា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បងប្អូន​ពលរដ្ឋ​សុំ​អោយ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់ផ្ទះ ចុះថ្លៃ​៥០​ភាគរយ​នោះ គឺ​ដោយសារ​ពួក​គេ​ពុំ​មាន​លុយកាក់​បង់គ្រប់​ចំនួន​ឡើយ ព្រោ​រយះ​ពេល​១​ខែ​កន្លង​ទៅ ពួក​គេ​ពុំ​បាន​ចេញ​ទៅ​ខាងក្រៅ​ប្រកបការងារ​អ្វី​ទាំងអស់ ដោយសារ​តែ​បញ្ហា​ជម្ងឺ​កូ​វី​ដ​១៩ ។ ម្យ៉ាងវិញទៀត ពួក​គេ​ត្រូវ​ជាប់​ក្នុង​តំបន់​បិទ​ខ្ទប់ ដែល​ជា​តំបន់​ក្រហម​ទៀត​ផង ដូច្នោះ ទើប​ពុំ​អាច​មាន​លទ្ធិ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ​ជួល​ពេញ​ថ្លៃ​ដូច​សព្វមួយដង​ជូន​ម្ចាស់ផ្ទះ​បាន​ឡើយ ។

ក្រោយ​ការ​ប្រមូល​នៅ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ខាងលើ​រួច​មក គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​អាជ្ញាធរ និង​កម្លាំង​នគរបាល​ចម្រុះ​ជា​ច្រើន ដឹកនាំ​ដោយ​ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍ ធ្វើការ​សម្របសម្រួល​បញ្ហា​របស់​បងប្អូន​ជាមួយ​ម្ចាស់​បន្ទប់​ជួល ។ ក្រោយ​ការ​សម្របសម្រួល​ដោយ​សន្តិវិធី​រួច​មក ឃើញ​ថា ម្ចាស់​បន្ទប់​ជួល​សម្រេច​ចុះ​តម្លៃ​បន្ទប់​ត្រឹមតែ​២០​ដុល្លារ ជូន​បងប្អូន​ប៉ុណ្ណោះ ម្យ៉ាង​ការ​បញ្ចុះតម្លៃ​នេះ ក៏​ប្រហាក់ប្រហែល​ទៅ​ហ្នឹង​កម្រិត​៥០​ភាគរយ​ដែល​បងប្អូន​ទាមទារ​ដែរ ព្រោះ​ក្នុង​មួយ​បន្ទប់​ជួល​តម្លៃ​ត្រឹម ៥៥​ដុល្លារ​ប៉ុណ្ណោះ ។

​លោក​ នួន ផា​រ័​ត្ន បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ៖ ការ​ចុះ​តម្លៃ​២០​ដុល្លារ​នេះ គឺ​ម្ចាស់ផ្ទះ​ជួល​ចុះ​ជូន​បងប្អូន​តែ​មួយ​ខែ​នោះ​ទេ ។ ដោយឡែក​ចំពោះ បញ្ហា​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គឺ​ខាង​រដ្ឋ​ករ​ទឹក​ស្វយ័ត​មិន​គិត​ប្រាក់​ជូន​បងប្អូន​ចំនួន​៣​ខែ ប៉ុន្តែ​បើ​សម្រាប់​ការ​ប្រើប្រាស់​អគ្គី​ស​នី គឺ​ត្រូវ​គិត​ធម្មតា ។ យ៉ាងណាមិញ ក្រោយ​ការ​សម្របសម្រួល​បញ្ចុះតម្លៃ​បន្ទប់​២០​ដុល្លារ​ហើយ​នោះ បងប្អូន​ពលរដ្ឋ​ក៏​យល់ព្រម ហើយ​បញ្ឈប់​ការ​ប្រមូលផ្តុំ​លើ​ដងផ្លូវ​រួច​ត្រឡប់​ចូល​ទៅ​តាម​បន្ទប់​រៀង​ៗ​ខ្លួន​អស់​តែ​ម្តង ។

ក្នុង​ឱកាស​នោះ ​លោក​ នួន ផា​រ័​ត្ន បាន​ស្នើរ​សុំ​បងប្អូន​ពលរដ្ឋ​កំពុង​រស់នៅ​បន្ទប់​ជួល​ខាងលើ​ទាំងអស់ សូម​មេត្តា​អត់​ធ្មត់​ជាមួយ​ស្ថានការណ៍​ដ៏​លំបាក នា​ពេល​បច្ចុប្បន្ន​នេះ​ផង ព្រោះ​អាជ្ញាធរ​កំពុង​ខ្នះខ្នែង​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ណាស់ ក្នុង​ការ​កាត់​ផ្តាច់​ប្រភព​ចម្លង ក៏​ដូច​ជា​បំផ្លាញ​ជម្ងឺ​កូ​វី​ដ​១៩​នេះ អោយរ​លាយ​បាត់​ពី​ប្រទេស ដូច្នេះ​សូម​បងប្អូន​មានការ​យោគយល់​នូវ​ភាព​លំបាក​មួយ​ចំនួន ហើយ​មេត្តា​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការណ៍​សុខាភិបាល ពិសេស វិធានការ​ការពារ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​៣​ការពារ និង​៣​កុំ ។

សូម​បញ្ជាក់​ថា ចំនួន​បន្ទប់​ជួល​ដែល​បងប្អូន​តវ៉ា​សុំ​អោយ​ចុះថ្លៃ​ខាងលើ គឺ​សរុប៤៩៨​បន្ទប់​តូច នៅ​ជាប់​ៗ​គ្នា​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ