ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​១​គូ​បើករថយន្ត​គេច​គោលដៅ​អនុវត្ត​បំរាម​គោចរ ត្រូវ​សមត្ថកិច្ច​ដេញ​តាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ស្ត្រី​២​នាក់​បាន​បើករថយន្ត​ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​បំរាម​គោចរ បែរជា​មិន​ព្រម​ឈប់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​នោះ​ទេ និង​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ដេញ​តាម​ឃាត់​យក​ត្រឡប់​មក​វិញ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ស្ត្រី​២​នាក់​បាន​បើករថយន្ត​ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​បំរាម​គោចរ បែរជា​មិន​ព្រម​ឈប់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​នោះ​ទេ និង​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ដេញ​តាម​ឃាត់​យក​ត្រឡប់​មក​វិញ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ស្តុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ដាក់​គោលដៅ​អនុវត្ត​បំរាម​គោចរ​តាម​សេចក្តីសម្រេច​លេខ​១០០ ចុះ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ចុះ​។

សមត្ថកិច្ច​បន្ត​ថា លុះដល់​វេលា​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ្វ​ត​រ៉ែ​ន​ជ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-6799 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ជាមួយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​បើក​ឆ្លងកាត់​គោលដៅ​ដែល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​នោះ​ឲ្យ​ឈប់ ដើម្បី​សូម​ត្រួតពិនិត្យ​លិខិត​ធ្វើ​ដំណើរ ប៉ុន្តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ បែរជា​ព្យាយាម​បើក​រត់គេច​ចេញពី​គោលដៅ​តែ​ម្តង​។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត រហូត​ដល់​ចំណុច​ខាងលើ ទើប​អាច​ធ្វើការ​ស្ទាក់​ចាប់​បាន​។

ក្រោយ​ពេល​កើតហេតុ រថយន្ត រួម​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​ទៅ​តាម​នីតិវិធី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ