ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយ​បឹង​ទំពុន​ស្តារ​ម្តង បាន​សំរាម និង​កាក​សំណល់​​ផ្សេងៗជិត​៧​ពាន់​តោន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​ទទូច និង​សុំ​អង្វរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មេ​ត្តា​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ផង សូមកុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ ព្រោះ​វា​បណ្តាល​ឱ្យ​កកស្ទះ​ប្រ​ព​ន្ធ័​ផ្លូវទឹក និង​បង្ក​ឱ្យ​លិចលង់​ដល់​យើ​ង​

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​ទទូច និង​សុំ​អង្វរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មេ​ត្តា​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ផង សូមកុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ ព្រោះ​វា​បណ្តាល​ឱ្យ​កកស្ទះ​ប្រ​ព​ន្ធ័​ផ្លូវទឹក និង​បង្ក​ឱ្យ​លិចលង់​ដល់​យើ​ង​ទាំងអស់​គ្នា​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់ ​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការ​ស្តារ​ប្រឡាយ លូ ការ​ស្ថាបនា​លូ​ថ្មី​ៗ​ជាដើម ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់​បន្ថយ​ការ​លិចលង់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​សម្រាប់​ពេល​នេះ ក្រុមការងារ​របស់​រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ស្តារ​សំរាម​នៅ​ប្រឡាយ​បឹង​ទំពុន ក្នុង​គម្រោង​ថែទាំ​ជា​ប្រចាំ ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់​បន្ថយ​ការ​លិចលង់​នៅ​រដូវវស្សា​ខាង​មុខ​នេះ ។

លោក ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​ ឃួ​ង ស្រេង អង្គភាព​លូ​ទឹក​បូមទឹក បានការ​ងារ​ស្តារ​ប្រឡាយ​បឹង​ទំពុន​ជា​ប្រភេទ​ប្រឡាយ​មេមាន​ប្រវែង​៣៧១០​ម៉ែត្រ គិត​ចាប់ពី​ស្ពាន​ស្ទឹង​មាន​ជ​យ័​និង​មាន​ទទឹង​៣០​ម៉ែត្រ ត​ភ្ជាប់​ទៅ​កាន់​ស្ថានី​យបូមទឹក​បឹង​ទំពុន ។ លោក​បន្ត​ថា ការងារ​ថែទាំ​ស្តារ​ប្រឡាយ​នេះ​បាន​អនុវត្ត​ន៏​នៅ​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​២០២១ ​និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​​២០២១ ជា​លទ្ធផល​ស្តារ​ស្មៅ​ត្រឹប​សំរាម​និង​ភក់​បាន​ចំនួន ៤៥៥០​ម៉ែត្រគូប ​ឬ​ស្មើ​​នឹង៦៨២៥​តោន​។

លោក​ដួង ចាន់​សា​រ៉ាត់ បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ ចូរ​រួម​គ្នា​ថែរក្សារ​បរិស្ថាន​ទីក្រុង​យើង​ទាំងអស់​គ្នា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ