ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អនុវត្ត​បំរាម​គោចរ នៅ​ខណ្ឌមានជ័យ ដកហូត​ម៉ូតូ ៦​គ្រឿង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ បានដាក់​គោលដៅ អនុវត្ត​បំរាម​គោចរតាម​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១…

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ បានដាក់​គោលដៅ អនុវត្ត​បំរាម​គោចរតាម​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ត្រង់ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ប្រតិបត្តិ​ការអនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ធ្វើដំណើរ សម្រាប់​តំបន់​លឿងទុំ និង​តំបន់​លឿង ចន្លោះ​ពី​ម៉ោង ៨​យប់ រហូតដល់​ម៉ោង ៣​ភ្លឺ តាម​សេចក្តីសម្រេច​លេខ​១០០/២១ សសរ ចុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី សម្រាប់​រយៈពេល ៧​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃទី​៦ ខែឧសភា ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។ ជា​លទ្ធផល បន្ទាប់ពី​ការអនុវត្ត​បំរាម​គោចរ កម្លាំង​សមត្ថកិច្ច បានធ្វើ​ការឃាត់​ម៉ូតូ ដែល​ល្មើ​សបាន​ចំនួន ៦​គ្រឿង​។​

​ក្រោយពី​បញ្ចប់​ប្រតិបត្តិការ​ម៉ូតូ​ចំនួន ៦​គ្រឿង ត្រូវបាន​សមត្ថកិច្ច ដកហូត យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​បាន​ឲ្យ​ម្ចាស់​ម៉ូតូ ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ចំនួន ១៤​ថ្ងៃ ទើប​អាចមក​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ