ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣៣​នាក់ ល្មើស​បម្រាម​គោចរ នៅ​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ តែត្រឹម​ពិន័យ​ឲ្យ​រត់​ជុំវិញ​រង្វង់​កង​ព្រហ្ម​ប៉ុណ្ណោះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច ចម្រុះ​បន្ត​អនុវត្ត​បំរាម​គោចរ នៅ​រង្វង់​មូល​កង​ព្រហ្ម ខណ្ឌ​ជ្រោយចង្វារ ដោយ​ឃាត់​មនុ​ស្សបាន ៣៣​នាក់ ក្នុងនោះ ស្រី ៧​នាក់​។…

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច ចម្រុះ​បន្ត​អនុវត្ត​បំរាម​គោចរ នៅ​រង្វង់​មូល​កង​ព្រហ្ម ខណ្ឌ​ជ្រោយចង្វារ ដោយ​ឃាត់​មនុ​ស្សបាន ៣៣​នាក់ ក្នុងនោះ ស្រី ៧​នាក់​។ ប៉ុន្តែ​សមត្ថកិច្ច គ្រាន់តែ​ពិន័យ ដោយ​អោយ​រត់ ជុំវិញ​រង្វង់​មូល​កង​ព្រហ្ម ១០​ជុំ សម្រាប់​បុរសៗ​។ ចំណែក​ស្រីៗ អោយ​រត់ ៥​ជុំ ទើប​អោយ​ត្រឡប់ទៅផ្ទះ​វិញ​។​

​លោក កែវ សា​រ៉ាវុធ អភិបាលរង ខណ្ឌ​ជ្រោយចង្វារ បានអោយដឹងថា លើក​នេះ គ្រាន់តែ​ធ្វើការ​អប់រំ​អោយ​ពួកគាត់​ទាំងអស់ រត់​ជុំវិញ​រង្វង់​មូល​កង​ព្រហ្ម​តែប៉ុណ្ណោះ តែបើ​ពួកគាត់ ឆ្លងកាត់​លើក​ក្រោយ​ទៀត និង​មិន​គោរព​វិធានការ​បំរាម​គោចរ ដោយ​គិត​ចាប់ពី​ម៉ោង ៨​យប់ រហូតដល់​ម៉ោង ៣​ទៀបភ្លឺ​នោះ គឺ​នឹងត្រូវ​ពិន័យ​តាមច្បាប់​ហើយ​។ ពួកគាត់​ទាំងអស់ ត្រូវ​អនុវត្តន៍ ដោយ​ត្រូវ​ចូល​ផ្ទះ​អោយបាន​មុន​ម៉ោង ៨​យប់ ដើម្បី​គោរព​តាម​បំរាម​គោចរ​។ លើក​នេះ គ្រាន់តែ​អោយ​រត់​ប៉ុណ្ណោះ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ គាត់​មិន​បានដឹង​។​

​ដួច​នេះ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង ចូលរួម​គោរព​ច្បាប់​បំរាម​គោចរ​ទាំងអស់គ្នា ដោយ​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញមក​អោយ​តាម​បណ្ដា​ខណ្ឌ​ទាំង ១៤ ចូលរួម​គោរព និង​អនុវត្តន៍​ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩​ផងដែរ​។​

​ក្រោយពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​សមត្ថកិច្ច​ឃាត់​បាន​នោះ គឺ​តម្រូវអោយ​រត់​ជុំវិញ​រង្វង់​កង​ព្រហ្ម​គ្រប់​ចំនួន​ហើយ និង​ត្រឡប់ទៅផ្ទះ​វិញ និង​ប្រាប់ថា កុំអោយ​មក​ឆ្លងកាត់​ទៀត បើ​មិន​ស្ដាប់​ទេ ឃាត់​លើក​ក្រោយ សមត្ថកិច្ច​នឹង​ចាត់ការ​តាមច្បាប់ ដោយមាន​ការពិន័យ​ជា​ប្រាក់​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ